[ListLayout]
×

វិធីការពារខ្លួន ពីការឆ្លងវីរុស កូរ៉ូណា

ក្រសួងសុខាភិបាល​ បាន​ចេញ​សារ​អប់រំ​ សម្រាប់​ការ​ការពារ​ជំងឺ​រលាកសួត​ដោយ​វីរុសកូរ៉ូណា​ថ្មី (2019-nCoV)។ វិធី​កាត់​បន្ថយ​ហានិភ័យ​នោះ មាន ៥ដូចខាងក្រោម៖
·         លាងដៃជាមួយ​សាប៊ូ និងទឹកស្អាត​ ឬទឹកលាងដៃ​ដែល​មាន​អាល់កុលហ្សែល
·         ខ្ទប់មាត់ និង​ច្រមុះ នៅ​ពេល​ក្អក និងកណ្ដាស់ ដោយ​កន្សែង ក្រម៉ា ក្រដាស ឬដោយ​កែងដៃ
·         ជៀសវាង​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នក​ដែល​មាន​គ្រុនក្ដៅ និងក្អក ឬផ្ដាសាយ
·         ចម្អិន​សាច់ និងស៊ុត​ឲ្យបានឆ្អិនល្អ
·         ជៀសវាង​ប៉ះពាល់​ជាមួយសត្វព្រៃ​រស់ ឬកន្លែង​ចិញ្ចឹមសត្វ​ដោយ​គ្មាន​ពាក់​សម្ភារៈ​ការពារ​ខ្លួន


ការពារខ្លួនអ្នកនិងអ្នកដ៏ទៃពីការឆ្លងជម្ងឺដោយលាងសម្អាតដៃរបស់អ្នក
=>បន្ទាប់ពីក្អក ឬ កណ្ដាស់
=>នៅពេលថៃទាំអ្នកជម្ងឺ
=>មុនពេល អំឡុងពេល និងបន្ទាប់ពីរៀបចំអាហារ
=>មុនពេលបរិភោគ
=>ក្រោយពេលបន្ទោសបង់
=>នៅពេលឃើញដៃកខ្វក់
=>បន្ទាប់ពីប៉ះពាល់សត្វ ឬ លាមកសត្វ
ត្រូវរក្សាសុខភាពឲ្យបានល្អ!
=>លាងសំអាតដៃជាមួយសាប៊ូ និងទឹកស្អាត បន្ទាប់បីប៉ះពាល់ សត្វ និង ផលិតផលសត្វ
=>ជៀសវាងការប៉ះពាល់ភ្នែក ច្រមុះ និង មាត់
=>ជៀសវាងប៉ះពាល់ជាមួយ សត្វឈឺ និងសាច់ដែលខូចគុណភាព
=>ជៀសវាងប់ះពាល់ជាមួយសត្វអនាថា កាកសំណល់ និងទឹកសរីរៈសត្វក្នុងផ្សារ
លាងដៃ
=>លាងសំអាតដៃរបស់អ្នកជាមួយសាប៊ូ និងទឹកស្អាតនៅពេលដែលឃើញដៃកខ្វក់ឬប្រលាក់
=>ប្រសិនបើដៃរបស់អ្នកមិនឃើញថាមានកខ្វក់ទេ ត្រូវលាងជាមួយសាប៊ូ និងទឹកស្អាតឬប្រើអាល់កុលហ្សែល
ធ្វើការនៅទីផ្សារសត្វរស់ត្រូវរក្សាសុខភាពឲ្យបានល្អ
=>លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកស្អាត បន្ទាប់ពីការប៉ះពាល់សត្វនិងផលិតផលសត្វ
=>លាងសំងាតឧបករណ៌ និងទីកន្លែងលក់ដូរយ៉ាងតិច១ដងក្នុងមួយថ្ងៃដើម្បីសំលាប់មេរោគ
ការពារខ្លួនអ្នកពីការធ្លងជម្ងឺដោយជៀសវាងការប៉ះពាល់
=>ជាមួយអ្នកជម្ងឺបើគ្មានសម្ភារការពារខ្លួន(រួមមាន៖ ប៉ះភ្នែក ច្រមុះ ឬ មាត់អ្នកជម្ងឺ)និងជាមួយកសិដ្ធានសត្វរស់ ឬសត្វព្រៃ
អនុវត្តសុវត្ថិភាពអាហារ
=>ទោះជាក្នុងតំបន់ដែលដែលកំពង់ផ្ទះជម្ងឺក៏ដោយ ផលិតផលធ្វើពីសាច់មានសុវត្តិភាព ប្រសិនបើ៖ ចម្អិនឲ្យបានច្អិនល្អ និងកាន់ឲ្យបានត្រឹមត្រូវអំឡុងពេលធ្វើម្ហូ
 =>ប្រើប្រាស់ជ្រុញនិងកំបិតផ្សេងគ្នា សម្រាប់អាហារឆៅ និង អាហារឆ្អិន
=>លាងដៃនៅចន្លោះពេលចាប់កាន់អាហារឆៅ និង អាហារឆ្អិន
=>សត្វឈឺនិងសត្វដែលស្លាប់ដោយជម្ងឺមិនត្រូវបរិភោគ
ត្រូវរក្សារសុខភាពឲ្យបានល្អពេលធ្វើដំណើរ
=>ជៀសវាងធ្វើដំណើរឬផ្អាកប្រសិនមានគ្រុនក្ដៅ និង ក្អក
=>ប្រសិនបើមានគ្រុនក្ដៅ ក្អក និងពិបាកដកដង្ហើម ត្រូវស្វែងរកការព្យាបាលជាបន្ទាន់ និង ប្រាប់ពីប្រវត្តិនៃការធ្វើដំណើររបស់អ្នកដល់គ្រូពេទ្យ ។
=> បរិភោគអាហារណាដែលឆ្អិនល្អនិងមិនត្រូវខាកស្ដោះនៅទីសារធារណៈ
=>ជៀសវាងការប៉ះពាល់ និងធ្វើដំណើរជាមួយសត្វដេលឈឺ
=>នៅពេលក្អក ឬកណ្ដាល់ត្រូវខ្ទប់មាត់ ននិងច្រមុះអ្នកដោយប្រើកែងដៃ ឬក្រដាស រួចបោះចោលក្នុងធុងសម្រាមភ្លាមននិងលាងដៃរបស់អ្នក
=>ប្រសិនអ្នកពាក់ម៉ាស់ត្រូវប្រាកដថាពាក់គ្របលើមាត់ និងច្រមុះ ប៉ុន្តែជៀសវាងការប៉ះម៉ាស់ផ្ទៃខាងក្រៅនៅពេលកំពុងពាក់និងដោះ និងត្រូវបោះចោលភ្លាមនូវម៉ាសដែលបានប្រើរួចនិងលាងដៃឲ្យស្អាតបន្ទាប់ពិដោះម៉ាស់
=>ប្រសិនបើអ្នកចាប់ផ្ដើមឈឺពេលកំពង់ធ្វើដំណើរត្រូវប្រាប់អ្នកបំរើលើយន្តហោះនិងស្វែងរកការព្យាបាលឲ្យបានឆាប់
=>ប្រសិនអ្នកស្វែងរកការព្យបាលសូមប្រាប់ពីប្រវត្តិនៃការធ្វើដំណើររបស់អ្នកទៅកាន់ពេទ្យ
=>ចៀសវាងការប៉ះពាល់ជាមួយអ្នកដែលមានគ្រុនក្ដៅ និងក្អក
=> លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកស្អាត ឬអាល់កុលស្សែល
=>ជៀសវាងប់ះពាល់ភ្នែកច្រមុះឬមាត់
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទ៖ ១១៥ ដោយឥតគិតថ្លៃ
សូមទស្សនាវីដេអូស្ដីពីរបៀបការពាវីរុសកូរ៉ូណាខាងក្រោមនេះ៖



ប្រភពអត្ថបទ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

Comments