[ListLayout]
×

កម្មវិធីទំនាក់ទំនងសង្គម Signal ឈប់ដំណើរការនៅក្នុងប្រទេសចិន

បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Reuters បានឱ្យដឹងថា នៅព្រឹកថ្ងៃអង្គារនេះអ្នកប្រើប្រាស់នៅក្នុងប្រទេសចិនពុំអាចប្រើកម្មវិធី Signal បានទៀតទេលើកលែងតែពួកគេប្រើ virtual private network (VPN) ទោះបីជាកម្មវិធីនេះពុំទាន់ត្រូវបានលុបចេញពី App Store នៅក្នុងប្រទេសនេះក៏ដោយ។ កម្មវិធីនេះត្រូវបានទាញយកចំនួនប្រមាណ ៥១ម៉ឺនដងនៅក្នុងប្រទេសចិនសម្រាប់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS និងចំនួនប្រមាណ ១០០លានដងពី App Store និង Play Store ទូទាំងពិភពលោក។

ចុច Subscribe ឆាណែល តេឡេក្រាមរបស់ ដំណឹងកម្ពុជា_CambodiaNews ដើម្បីទទួលបាន បណ្ដុំចំណេះដឹង និងព័ត៌មាន 

គួរបញ្ជាក់ដែរថា កម្មវិធី Signal គឺជាកម្មវិធីទំនាក់ទំនងសង្គមដែលមានប្រព័ន្ធអុីនគ្រីបសិន (encryption) ដែលក្រុមអ្នកអង្គការ និងអ្នកសារព័ត៌មានចូលចិត្តប្រើ ហើយក្នុងពេលថ្មីៗនេះកម្មវិធី Signal កាន់តែមានភាពពេញនិយមដោយសារតែអ្នកប្រើប្រាស់ជាច្រើនមិនពេញចិត្តជាមួយនឹងលក្ខខណ្ឌថ្មីរបស់កម្មវិធី WhatsApp ទាក់ទងនឹងការចែករំលែកព័ត៌មានឯកជនភាពរបស់អ្នកប្រើប្រាស់ជាមួយនឹងកម្មវិធីហ្វេសប៊ុក៕

Comments