[ListLayout]
×

ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងក្រុងកែបលើកទី១

ខេត្តកែប៖ នៅព្រឹកថ្ងៃអាទិត្យទី ២៣ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋបាលខេត្តកែប បានសហការសម្របសម្រួលជាមួយសហព័ន្ធអត្តពលកម្មអ្នកស្ម័គ្រចិត្តរៀបចំព្រឹត្តការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុន នៅខេត្តកែប។




ការរត់ប្រណាំងនេះមានរយៈចំងាយបីប្រភេទគឺរយៈចំងាយទីមួយមានចំងាយ ៥គីឡូម៉ែត្រ មានកីឡាចូលរួម ចំនួន ៧៥នាក់។ រយៈចំងាយទីពីរមានចំងាយ១០គីឡូម៉ែត្រ មានកីឡាករចូលរួមចំនួន ៣៣នាក់ និងរយៈចំងាយទីបីគឺមានចំងាយ២១គីឡូម៉ែត្រ ដែលមានកីឡាករចូលរួមចំនួន ២៧នាក់។ គួរបញ្ចាក់ថាទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងក្រុងកែបលើកទី១នេះក៏មានការចូលរួមក្រោមអធិបតីភាព ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែបផងដែរ។



រូបភាពដោយ៖ សុខ គឹមសាន្ត

Comments