[ListLayout]
×

សៀមរាបសង្ក្រាន្តឆ្នាំនេះ នឹងប្រារព្ធធ្វើឡើងនៅបរិវេណខាងមុខប្រាសាទអង្គរវត្តក្រោមប្រធានបទ “អង្គរ អតីតកាល បច្ចុប្បន្ន និងអនាគត”

សៀមរាបសង្ក្រាន្តឆ្នាំនេះ នឹងប្រារព្ធធ្វើឡើងនៅបរិវេណខាងមុខប្រាសាទអង្គរវត្តក្រោមប្រធានបទ “អង្គរ អតីតកាល បច្ចុប្បន្ន និងអនាគត”


ដើម្បីចូលរួមអបអរសាទរឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងទាក់ទាញទេសចរឱ្យចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធផ្សេងៗ រៀបចំសៀមរាបសង្ក្រាន្ត នៅបរិវេណប្រាសាទអង្គរវត្ត ក្រោមប្រធានបទ «អង្គរ អតីតកាល បច្ចុប្បន្ន និងអនាគត» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ៦រោចដល់ថ្ងៃ៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។



សម្រាប់កម្មវិធីឆ្នាំនេះ នឹងមានការដាក់បង្ហាញអំពីវប្បធម៌ប្រពៃណីរបស់អ្នកស្រុកអង្គរ ការលេងល្បែងប្រជាប្រិយខ្មែរ និងការសម្ដែងសិល្បៈនានា ដើម្បីកម្សាន្តសប្បាយនៅក្នុងពិធីថែមទៀតផង។


ខាងក្រោមនេះជាទិដ្ឋភាពជុំវិញព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងសៀមរាបសង្ក្រាន្តនាឆ្នាំកន្លងមក សូមអញ្ចើញទស្សនា។

















ប្រភព: អាជ្ញាធរជាតិអប្សរា Apsara Authority
រូបភាព: CAMBODIAN BACKPACKER
Photographer: Arun Pov

Comments