[ListLayout]
×

ស្ងាត់ៗ ផលិតកម្ម Wonder Film លេងធំតែម្ដង

តាមទំព័រហ្វេសប៊ុកផ្លូវការរបស់ផលិតកម្ម Wonder Film Entertainment បានបង្ហាញពីការធ្វើកម្មវិធី ក្រុងពាលីខ្សែភាពយន្តថ្មីដែលមានចំណងជើងថា «កុំដេក» ។



គេសង្កេតឃើញថានេះជាស្នាដៃភាពយន្តថ្មីមួយដែលចូលរួមដោយតារាបរទេសជាច្រើនរូប ជាពិសេសក្នុងនោះយើង សង្កេតឃើញមាន តារាស្រីល្បីខាងឆ្នាស់ឆ្នើមកញ្ញា យ៉ែម ស្រីពេជ្រ ក៏មានវត្តមានក្នុងខ្សែភាពយន្តខ្នាតធំនេះដែរ ។លោក ស្រ៊ុន គីមហួរ បានអោយដឹងថា ភាពយន្តនេះជាភាពយន្តដែលផលិតកម្ម ដាក់កម្រិតស្តង់ដារ អន្តរជាតិដោយប្រើ ឧបករណ៍ថតសុទ្ឋតែឧបករណ៍ដែល ផលិតកម្មបរទេសប្រើដូចគ្នា លោក គីមហួរ បានបន្តទៀតថា "ក្នុងនាមផលិតកម្មក្នុងស្រុកមួយនឹងព្យាយាមផលិតភាពយន្តដែលមានគុណភាពដើម្បីចូលទីផ្សារភាពយន្ត អន្តរជាតិអោយបាន នឹងជាចំណែកចូលរួមលើកស្ទួយវិស័យភាពយន្តខ្មែរអោយទៅដល់ទស្សនិកជនលើពិភពលោកអោយបានដើម្បីផ្សព្វផ្សាយពីវប្បធម៌ដ៍ប្រពៃរបស់ខ្មែរអោយពិភពលោកទាំងមូលបានដឹង បានស្គាល់ពីភាពតស៊ូនឹងស្មោះត្រង់របស់ខ្មែរ ”។


Comments