[ListLayout]
×

បញ្ចប់ទម្លាប់អាក្រក់ទាំងអស់នេះជាបន្ទាន់ ប្រសិនបងប្អូនមិនចង់បំផ្លាញក្រលៀនរបស់បងប្អូន

ក្រលៀនរបស់យើងមានរាងដូចជាសរីរាង្គគ្រាប់សណ្តែក​​​​​​ស្ថិតនៅបញ្រ្ចាស់ នឹង សាច់ដុំខ្នង ផែ្នកខាងលើ នៃសរីរាង្គពោះ ។ ផែ្នកនីមួយៗស្ថិតនៅម្ខាងៗនៃ ឆ្អឹងខ្នង  ក្រលៀនជាសរីរាង្គមានសារៈសំខាន់ណាស់​ ដែលមានតួនាទីចំរស់ជាតិ ពុល និង ទឹកលើសកំរិតពីសារពាង្គកាយរបស់យើង ។ មានមនុស្សជាច្រើន ដែលមិនយកចិត្តទុកដាក់ពីការថែរក្សាក្រលៀនទេ ។


ប្រសិនបើយើងមិនថែរក្សាវាពីឥឡូវនោះទេប្រាកដណាស់យើងនឹងមានការសោកស្តាយក្នុងពេលឆាប់ ៗ  ដូចនេះ យើងនឹងបង្ហាញអ្នកអំពីទំលាប់សាមញ្ញធម្មតាប្រចាំថ្ងៃដែលបំផ្លាញក្រលៀនរបស់អ្នក ។ ខាងក្រោមនេះគឺជាទម្លាប់​អាក្រក់​ទាំង ៨ ដែល​មនុស្ស​ភាគ​ច្រើន​តែង​តែ​ធ្វើ​ជា​ប្រចាំ ហើយ​វា​កំពុង​តែ​បំផ្លាញ​តម្រង​នោម​របស់​អ្នក​ទាំង​អស់​គ្នា​ដោយ​មិន​ដឹង​ខ្លួន​ឡើយ៖
ទំលាប់ទី១៖ ការទទួលទានទឹកមិនគ្រប់គ្រាន់ ប្រសិនបើអ្នកទទួលទានទឹកមិនគ្រប់គ្រាន់ទេវានឹងធ្វើឱ្យក្រលៀនរបស់អ្នកមានហានិភ័យគ្រោះថ្នាក់ពីព្រោះតួនាទីចំបងរបស់ក្រលៀន គឺបង្ហូរកាកសំណល់ រំលាយអាហារចេញពីរាងកាយ និង ធ្វើឱ្យមានតុល្យភាពនៃការបងើ្កតគ្រាប់ឈាមក្រហមក្នុងរាងកាយរបស់យើង ។ នៅពេលអ្នកទទួលទានទឹកមិនគ្រប់គ្រាន់សំរាប់ដំនើរការនេះទេវានឹងនាំឱ្យមានការប្រមូលផ្តុំជាតិពុលជាច្រើនក្នុងរាងកាយ ។
ទំលាប់ទី ២៖ ពន្យារពេលបត់ជើងតូច ការបត់ជើងបានទៀងពេលត្រឹមត្រូវគឺជាការថែរក្សាសុខភាពក្រលៀនយ៉ាង មានប្រសិទ្ធិភាព ។ នៅពេលដែលយើងទប់នោមវានឹងបង្កើតបញ្ហាជាច្រើនដូចជាបងើ្កនចំនួនសម្ពាធទឹកនោមក្នុងក្រលៀននាំឱ្យមានគ្រោះថ្នាក់ដល់ក្រលៀននិងខូចតំរង់នោម ។
ទំលាប់ទី ៣៖ ការបរិភោគ(ប្រើប្រាស់)អំបិល ច្រើន(>៥ក្រាម) អំបិលមានផ្ទុកនៅសារធាតុសូដ្យូមច្រើន ហើយភាគច្រើននៃកំរិតសូដ្យូមដែលយើងទទួលទានត្រូវបានបញេ្ចញមកក្រៅដែលបង្កគ្រោះថ្នាក់ដល់ក្រលៀននៅពេលប្រើប្រាស់អំបិលលើសកំរិត ។​
ទំលាប់ទី ៤៖ ការប្រើប្រាស់ជាតិអាល់កុល(គ្រឿងស្រវឹង)ច្រើន (>10 ក្រាម) ជាតិអាល់កុលជាជាតិពុលប៉ះពាល់ខ្លាំងដល់ក្រលៀន និង ថ្លើម ។ ការប្រើប្រាស់ជាតិអាល់កុលក្នុងកំរិតខ្ពស់បង្កឲកើតមានអាស៊ីតអុយរិចក្នុងកោសិកា ញៀផ្រូនក្រលៀន ។
ទំលាប់ទី ៥៖ ការបរិភោគអាហារមានជាតិប្រូតេអីនខ្ពស់ (ទំងន់១កីឡូក្រាមត្រូវការ 0,8 ក្រាមប្រូតេអីន) តាមធម្មតា ការបរិភោគអាហារសំបូរជាតិប្រូតេអីនច្រើន (ត្រី , សាច់ , ទឹកដោះ គោ ,​ ប្រូម៉ាត) គឺធ្វើឲរាងកាយមានសុខភាពមាំមួនល្អបន្តែ សូមកុំបរិភោគលើសកំរិត ។ ជាតិប្រូតេអីនច្រើនបង្កើនការផ្ទុកប្រតិកម្មគីមីរំលាយអាហារហើយអាចបំផ្លាក្រលៀនក្នុងរយៈពេលយូរ ។
ទំលាប់ទី ៦៖ ការប្រើប្រាស់ជាតិកាហ្វេអីនលើសកំរិត សារធាតុកាហ្វេអីនមានផ្ទុកច្រើននៅក្នុងសូកូឡា, ភេសជ្ជៈ ដូចជាកាហេ្វ , ភេសជ្ជៈប៉ូវកំលំាងអាចបង្កឲ្យមានលើសសំពាធឈាម ក៏ជាហេតុនាំឲមានភាពគ្រោះថ្នាក់ដល់ក្រលៀនផងដែរ ។
ទំលាប់ទី ៧៖ ការជក់បារី ការជក់បារីបង្កើនការលើសសំពាធឈាម និង ជំងឺបេះដូង ។លើសពីនេះទៅទៀត​គឺបន្ថយនូវលំហូរនៃឈាម និង ធ្វើឲសរសៃឈាមរួមតូចនៅក្នុងក្រលៀនវាបង្កឲ្យខូចតួនាទីរបស់ក្រលៀនយ៉ាងឆាប់រហស់ ហើយអាច នឹងកើតជំងឺផ្សេងៗ ។
ទំលាប់ទី ៨៖ ការទទួលទានថ្នាំបំបាត់ការឈឺចាប់ជាប្រចាំការទទួលទានថ្នាំបំបាត់ការឈឺចាប់សំរាប់ការឈឺចាប់ តិចតួចវាមិនល្អឡើយសំរាប់ក្រលៀន។​អ្នកជំនាញវេជ្ជសាស្រ្តព្រមានថាការទទួលទានថ្នាំគ្រាប់បំបាត់ការឈឺចាប់ជាប្រចាំនឹងធ្វើឲ្យចុះឈាម និង ធ្វើឲតួនាទីរបស់ក្រលៀនចុះខ្សោយ ។
ប្រភពៈ www.healthveins.com

Comments