[ListLayout]
×

កំពូលកម្មវិធីកែរូបទាំង៣ សម្រាប់ស្មាតហ្វូន

បណ្តុំកម្មវិធីកែរូបទាំងបីនេះគឺ Snapseed, VSCO, និង Adobe Lightroom CC  គឺជាកម្មវិធីមួយដែលមានភាពងាយស្រួលក្នុងការកែរូបភាពនៅក្នុងស្មាតហ្វូន ព្រមជាមួយនិង ឧបករណ៍(Tool) ស្រួលៗផងដែរ។



១. Snapseed
កម្មវិធីកែរូប Snapseed មានឈ្មោះបោះសម្លេងយូរមកហើយ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១១ មកម្ល៉េះ។ ក្រឡេកមកមើល កំនែលើរូបភាពវិញ Snapseed មានដំណើរការល្អ ប្រមូលផ្តុំទៅដោយគន្លឹះ អាចកែប្រែរូបភាពតាមទំនោរចិត្តរបស់អ្នកប្រើប្រាស់។ មួយវិញទៀត អ្នកប្រើប្រាស់អាចចាក់ពណ៌ទៅតាម Preset ដែលមានស្រាប់ផងដែរ។
២. VSCO
VSCO ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីកែរូបដ៏ល្បីផ្សេងសម្រាប់អ្នកចូលចិត្តប្រើប្រាស់ទូរសព្ទផ្តិតយករូបភាពស្រស់ស្អាតជុំវិញខ្លួន។ ឆ្នាំ ២០១២ កម្មវិធីមួយនេះត្រូវបានបង្កើតឡើង អ្នកប្រើប្រាស់ទាញយកបានដោយស៊េរី។ VSCO ក៏មិនខុសពី Snapseed ប៉ុន្មានដែរ វាប្រមូលផ្តុំនូវគន្លឹះ និង ការកំណត់ក្នុងការកែប្រែរូបភាពគ្រប់សន្ធានភាពបាន។ Presets និង tools អ្នកប្រើប្រាស់អាចអនុវត្តបានដោយស៊េរីផងដែរ។

៣. Adobe Lightroom CC
Lightroom CC មានឈ្មោះបោះសម្លេងយូរណាស់មកហើយសម្រាបប់អ្នកប្រើប្រាស់ការកែប្រែរូបភាពលើកុំព្យូទ័រ ប៉ុន្តែប្រមាណឆ្នាំចុងក្រោយ Adobe បន្ថែមតួនាទីខ្លួនក្នុងការកែប្រែរូបភាពបន្ថែមមកក្នុងទូរសព្ទដៃម្តង។ ចំនុចពិសេសជាច្រើនដែល Lightroom មានគឺ Curve, Tone, និង Split tone សុទ្ធសឹងជា ឧបករណ៍កែប្រែរូបភាពកម្រិតខ្ពស់ ទោះបីជារូបមានទ្រង់ទ្រាយពិបាកយកក៏ដោយ Lightroom ជាជំនួយដ៏ប្រពៃ។


ប្រែសម្រួលដោយ ៖ ដំណឹងកម្ពុជា

Comments