[ListLayout]
×

ចូលចិត្តញាំអាហារសមុទ្រឆៅប្រឈម និងការកើតជម្ងឺច្រើនមុខណាស់

 មិនខុសទេអាហារសមុទ្រល្អខ្លាំងចំពោះសុខភាព ព្រោះសារធាតុចិញ្ចឹម និង ប្រូតេអ៊ីនច្រើន ពិសេសមិនធ្វើ ឲ្យយើងឡើងគីឡូទៀតផង។ ប៉ុន្តែគុណប្រយោជន៍ភាគច្រើនពីអាហារសមុទ្រគឺសម្តៅលើអាហារដែលឆ្អិន ល្អប៉ុណ្ណោះ សម្រាប់អាហាឆៅវិញទោះជាជួយសុខភាពបាន ក៏ប៉ុន្តែអាចប្រឈមឆ្លងជម្ងឺច្រើន ពិសេសជម្ងឺទាក់ទង នឹងអាហារតែម្តង។








- ជម្ងឺបង្កដោយបាក់តេរី និង ប៉ារ៉ាស៊ីត

ញ៉ាំអាហារសមុទ្រឆៅអាចបង្កឲ្យកើតជម្ងឺ ជាច្រើនហើយជម្ងឺភាគច្រើនឧស្សាហ៍ជួបប្រទះបំផុតមាន ដូចជា ជម្ងឺសើស្បែក Staphylococcus (ខ្ទុះ ក្នុង ស្បែក) ជម្ងឺឆ្លងបាក់តេរីពីអាហារពិសេសបាក់តេរី Listeria បាក់តេរី Salmonella និង ពពួកVibrio parahaemolyticus ជាដើម។ លើសពីនេះប៉ារ៉ាស៊ីតជាច្រើនសុទ្ធ តែរកឃើញក្នុងសាច់ត្រីឆៅដែលអាចបង្កឲ្យយើងកើតជម្ងឺមួយប្រភេទហៅ ថា Anisakiasis larvae (ឆ្លង ព្រូនពីសាច់ត្រីឆៅ)

ពពួកបាក់តេរី Campylobacter jejuni និង Vibrio vulnificus សម្បូរក្នុងសាច់គ្រឿងសមុទ្រឆៅក៏អាច បង្កឲ្យយើងកើតជម្ងឺទាក់ទង នឹង អាហារដូចគ្នា (food-borne illnesse)

- រោគសញ្ញា

រោគសញ្ញាជម្ងឺទាក់ទង នឹងអាហារមានដូចជា ក្អួត ចង្អោរ ឈឺក្រពះ រាក គ្រុនក្តៅ និង គ្រុនញ៉ាក់ ជាដើម ហើយជាធម្មតាតែងកើតមានចន្លោះពី១២ម៉ោង ទៅ ៥ថ្ងៃក្រោយញាំគ្រឿងសមុទ្រឆៅ ដែលមានផ្ទុកបាក់តេរី និង ប៉ារ៉ាស៊ីតទាំងនោះ។ សម្រាប់អ្នកដែលមានប្រព័ន្ធ ភាពស៊ាំ ចុះខ្សោយ ឬកំពុងស្ថិតក្នុងស្ថានភាព សុខភាពណាមួយដូចជាជម្ងឺថ្លើមជាដើមនោះកាន់តែប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរ អាចឈានដល់ស្លាប់ក៏មាន។ ជម្ងឺបង្កដោយបាក់តេរី Listeria ពីអាហារសមុទ្រឆៅក៏អាចបង្កអោយរលូតកូនថែមទៀតផង។

- វិធីការពារ

ដើម្បីគេចផុតពីបញ្ហាសុខភាពបង្កដោយអាហារសមុទ្រវិធីល្អបំផុតយើងអាចញាំអាហារទាំងនោះដោយ ចម្អិនឲ្យបានត្រឹមត្រូវ។ ទោះជាយ៉ាងណាក៏ដោយ បើយើងចង់ញាំអាហារសមុទ្រឆៅក៏គួរតែបង្កកអាហារ ទាំងនោះជាមុននៅសីតុណ្ហភាព២០អង្សាសេក្រោមសូន្យ (-២០អង្សាសេ) និងត្រូវទុកក្នុងសីតុណ្ហភាព នោះយ៉ាងហោចណាស់៧ថ្ងៃ រង់ចាំរហូតទាល់តែហានិភ័យដែលឆ្លងបាក់តេរីធ្លាក់ដល់កម្រិតទាបបំផុត។ ប្រសិនបើអ្នកញាំអាហារសមុទ្រឆៅដូចជា Sushi ជាដើម អ្នកត្រូវប្រាកដថាអាហារសមុទ្រទាំងនោះត្រូវ គេបង្កកត្រឹមត្រូវតាមស្តង់ដារណែនាំ។

- ចំណុចគួរពិចារណា

ស្រ្តីមានផ្ទៃពោះ មនុស្សវ័យចំណាស់ឬអ្នកដែលមានជម្ងឺ ថ្លើម ទឹកនោមផ្អែម មហារីក បញ្ហាប្រព័ន្ធភាពស៊ាំ ជំងឺលើសជាតិដែកក្នុងឈាម ជម្ងឺក្រពះ គួរតែកុំញាំគ្រឿង សមុទ្រ ឆៅ ចម្អិនមិន ឆ្អិនឲ្យសោះ ព្រោះ ថាអាចនឹងបង្កឲ្យមានជម្ងឺដែលពាក់ព័ន្ធនិងអាហារកាន់តែស៊ាំញាំ។

អាហារសមុទ្រមួយចំនួនគឺ មានផ្ទុកកម្រិតជាតិបារតខ្ពស់ បើទោះជាយើងញាំឆៅ ឆ្អិនក៏ដោយហេតុនេះ យើងត្រូវតែពិចារណាឲ្យច្បាស់ អាចប្រឹក្សាជាមួយក្រុមគ្រូពេទ្យពីប្រភេទអាហារសមុទ្រដែលយើងអាច ញាំបានដើម្បីបង្កាហានិភ័យ និងប្រតិកម្មជាមួយអាហារសមុទ្រទាំងនោះ។


ត្រួតពិនិត្យដោយ Dr.ទូច សុខា

អត្ថបទដោយ៖ ម៉ី សនសុភា

Comments