[ListLayout]
×

ស្ងាត់ៗលេចមុខតារាចម្រៀង កញ្ញា យូរី នៅផលិតកម្ម រស្មីហង្សមាស

ថ្មីៗនេះផលិតកម្មរស្មីហង្សមាស បានវីបញ្ចេញនៅវីដេអូចម្រៀងថ្មីមួយ អមដោយ តារាចមៀងស្រីម្នាក់រាំទៅតាមចង្វាក់ភ្លេង កាច់ចង្កេះតែមិនបង្ហាញមុខឡើង ដែលធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលជាយ៉ាងខ្លាំង។ 




ដោយឡែកកាលពីម្សិលមិញម៉ោង ៣០នាទីល្ងាច ផលិតកម្មរស្មើហង្សមាស បានស្រាយចម្ងល់មួយនេះដោយបានចេញ MV ចម្រៀងនោះជាផ្លូវការតែម្ដង ព្រមទាំងបង្ហាញមុខដារាចម្រៀងថ្មីនិងស្វាគមន៌ កញ្ញា យូរី មកកាន់ផលិតកម្មរស្មីហង្សមាស។

បទថ្មីដែលបើកទំព័រតារាចម្រៀង កញ្ញា យូរី មកកាន់ផលិតកម្មរស្មីហង្សមាសនេះមានចំណងជើងថា «ផាំងៗ» ដែលជាចង្វាក់ញាក់កន្ត្រាក់អារម្មណ៌ បទនេះដែរនិពន្ធទំនុកច្រៀង៖JIHOO និពន្ធបទភ្លេង៖ MR THEARA & VICHET FC សម្រួលតន្ត្រី៖ BOTY PHEN ដឹកនាំសម្ដែង៖ CHIA TC។






គួរបញ្ចាក់ដែរថាម្ចាស់បទ «ចាក់ទឹកដូង» ជាអតីតតារាចម្រៀងរបស់ផលិតកម្មសាន់ដេ ដែលមានឈ្មោះបោះសម្លេងជាយូមកហើយ ពេលនេះនាងក៏បានបញ្ចាប់កុងត្រាជាមួយនិងផលិតកម្មសាន់ដេ រួចក៏មកបន្តកុងត្រាជាមួយផលិតកម្មរស្មីហង្សមាសវិញ។


អត្ថបទដោយ គា ស្រីពៅ

Comments