[ListLayout]
×

វណ្ណដា ចេញមុខមកស្រាយរឿងដែលខ្លួនមានបញ្ហាជាមួយក្រុមហ៊ុនស្មាត

កាលពីថ្ងៃ ព្រហសត្បិ៍ ទី ២៦ វិច្ឆិកា លោក វណ្ណដា ក៏បានបង្ហោះឃ្លីបវីដេអូមួយដែលមានរយៈពេលដល់ទៅ៧នាទីជាងនៅក្នុងគេហទំព័រហ្វេសប៊ុករបស់គាត់ផ្ទាល់ ដែលលោកបាននិយាយរៀបរាប់អំពីបញ្ហារបស់ខ្លួន និងក្រុមហ៊ុនស្មាត។​ 


ម្ចាស់បទ J+O រូបនេះបានបញ្ជាក់ថា លោកបានចុះកុងត្រាជាមួយក្រុមហ៊ុនស្មាតត្រឹមតែ១ឆ្នាំតែប៉ុណ្ណោះ គិតតាំងពី ខែ មីនា ២០១៩ រហូតដល់ខែមីនា ២០២០។
តារាចម្រៀងរ៉េបរូបនេះក៏បានបញ្ជាក់ទៀតថា« ខ្ញុំមានគម្រោងថា និងបន្តកុងត្រាជាមួយក្រុមហ៊ុនស្មាត ក៏ប៉ុន្តែក្រុមហ៊ុនស្មាតមានការប្រែប្រួលដោយក្រុមហ៊ុនស្មាតស្នើសុំដកលក្ខខណ្ឌមួយយចំនួន ព្រមទាំងរឿងប្រាក់ចំនូលខ្ញុំ» ធ្វើឲ្យលោក វណ្ណដា សម្រេចចិត្តបញ្ចប់កុងត្រាជាមួយក្រុមហ៊ុនស្មាត ដោយសារតែក្រុមហ៊ុនស្មាតលែងខ្វាយខ្វល់ និងមិនបើកប្រាក់ខែអោយលោកជាច្រើនខែ
 






សោយសារតែការបញ្ចប់កុងត្រារបស់ វណ្ណដាធ្វើឲ្យក្រុមហ៊ុនស្មាតកើតទុកមិនសុខចិត្ត ទើបចេញដីកាកោះហៅលោក វណ្ណដា ជាហេតុធ្វើអោយលោកមានការភ្ញាក់ផ្អើលជាខ្លាំង ហើយលោកក៏សង្ឃឹមថា លោក និងមានយុត្តិធម៌សម្រាប់រឿងក្ដីនេះ៕


អត្ថបទដោយ៖ គា ស្រីពៅ




Comments