[ListLayout]
×

ការកោសខ្យល់រឺជប់ខ្យល់ បង្កក្រោះថ្នាក់ដល់ក្មេង និងមនុស្សធំក៏ដូចគ្នា

យើងសង្កេតឃើញថាប្រជាពលរដ្ឋខ្មែរពេលកូនឈឺ មិនស្រួលខ្លួន រឺក្តៅខ្លួន តែចាប់កូនកោសខ្យល់មិនថាតូចឬធំទេ ដែរការកោសខ្យល់នេះផ្តល់ផលប៉ះពាល់ និងគ្រោះថ្នាក់ដល់ក្មេងយ៉ាងខ្លាំង។


ការកោសខ្យល់ផ្តល់ផលប៉ះពាល់ និងគ្រោះថ្នាក់ដូចជា:

.ដោយសារការកកិតស្បែក និងសាច់ដុំធ្វើអោយកំដៅក្មេងរិតតែក្តៅខ្លាំងឡើងថែមទៀត ព្រមនាំអោយក្មេងប្រឈមនឹងការប្រកាច់

.ពេលក្មេងឈឺ ក្តៅខ្លួន ធ្វើអោយក្មេងបាត់បង់ជាតិទឹក និងជាតិស្ករ ហើយបើយើងកោសខ្យល់ថែមទៀតនាំអោយកាន់តែបាត់បង់ជាតិទឹក និងជាតិស្ករ នាំអោយក្មេងកាន់តែអស់កម្លាំង ឬអាចសន្លប់

.ការកោសខ្យល់ខ្លាំងៗ អាចនាំអោយខូចខាតសាច់ដុំ បែកសាច់ដុំ ធ្វើអោយកំទេចសាច់ដុំទាំងនោះទៅកកស្ទះនៅតំរងនោម (ខ្មែរយើងហៅក្រលៀន) នាំអោយខូចតំរងនោម

.អាចនាំមានជំងឺរលាកស្បែក និងសាច់ដុំ .......



ការកោសខ្យល់ប្រៀបដូចជាការធ្វើទារុណកម្មមួយទៅលើក្មេង មិនត្រឹមតែមិនបានប្រយោជន៍ ថែមទាំងនាំគ្រោះថ្នាក់ដល់ក្មេងទៀត  ប្រសិនបើលោកអ្នកឈឺគួរតែពិគ្រោះជាមួយនិងពេទ្យជំនាញ

អត្ថបទដោយវេជ្ជ. ហ៊ាង រតនា Dr. HEANG ROTTANA

Comments