[ListLayout]
×

«ពេលណាជួបគេម្ដងទៀត» បទកំសត់បែបមនោសញ្ចេតនាថ្មីមួយទៀតរបស់លោក ព្រាប សុវត្ថិ​ នៅផលិតកម្មGalaxy Navatra

(ភ្នំពេញ​) នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០២០នេះ ផលិតកម្មGalaxy Navatra ទេីបតែចេញបទថ្មីមួយទៀត ដែលច្រៀងដោយលោក ព្រាប សុវត្ថិបន្ទាប់ពីឈានជេីងចូលផលិតកម្មGalaxy Navatra អស់រយៈពេលជាង៣ខែកន្លមកនេះ   ដោយឡែកនេះជាបទបែបស្នេហាមនោសញ្ចេតនាកំសត់ទី២ របស់លោក ដែលចេញនៅផលិតកម្មនេះ។  



បទ «ពេលណាជួបគេម្ដងទៀត» ជាស្នាដៃនិពន្ធទំនុកច្រៀងនិងមេឡូឌីដោយលោក៖ យឹមតាស្រង់  និងនិពន្ធបទភ្លេងដោយ៖ ប្រុសម៉ៅ គួរបញ្ចាក់ផងដែរថាក្រោយពីកំពូលដារ៉ាច្រៀងលោក ព្រាប សុវត្តិឈានជេីងចូលផលិតកម្មGalaxy Navatra កន្លងមកនេះបទចម្រៀងរបស់លោកមួយចំនួនក៏ទទួលបានការចាប់អារម្មណ៌ច្រេីនផងដែរក្នុងនោះមានដូចជាបទ៖ កង់បី  ភូមិខ្ញុំUpdate  ប្លង់រឹង  ខែភ្ចុំជ្រូកយំពេញទ្រុង និងបទ PLAY BOY+ជាដេីម។

ទស្សនាវីដេអូខាងក្រោម៖ https://www.youtube.com/watch?v=_jEmdSXHEec

អ្នកត្ថបទដោយ៖ Neak


Comments