[ListLayout]
×

គង់ ចំរើន ចេញ MV TEASER យ៉ាងកម្សត់

ថ្មីៗនេះផលិតកម្ម រស្មីហង្សមាស បានចេញបទចម្រៀងជាច្រើនមានទាំងបទមនោសចេតនា និងញាក់កន្រ្តាក់អារម្មណ៍ ដោយឡែកនៅព្រឹកថ្ងៃ ២២ ធ្នូ ២០២០ នេះ រស្មីហង្សមាសបានចេញនៅចម្រៀង MV TEASER មនោសចេតនាមួយបទ ព្រមទាំងមានអត្ថន័យដ៏កំសត់ បទនេះដែរមានចំណងជើងថា «សុំត្រឹមមួយរស់» ច្រៀងដោយ លោក គង់ ចំរើន និងចូលរួមសម្ដែងដោយ កញ្ញាឈីន រតនៈ។


 «
សុំត្រឹមមួយរស់» របស់លោក គង់ ចំរើន រៀបរាប់ពីរឿងរ៉ាដ៏កំសត់ក្នុងគ្រួសារ ព្រោះតែប្រពន្ធរត់ចោលប្ដីនិងកូន ទៅតាមអ្នកថ្មី
។ គួរបញ្ចាក់ដែរថា លោកគង់ ចំរើន ជាអតីតបេក្ខជន ប្រឡងកម្មវិធី X Factor Cambodia និង កញ្ញាឈីន រតនៈ ដែលជាបេក្ខនារី ប្រឡងកម្មវិធី The Voice Cambodia ដូចគ្នា។ ហើយនេះជាលើកដំបូងហើយដែលអ្នកទាំងពីរចាប់ដៃគ្នាសំដែងនៅក្នុងបទចម្រៀងតែមួយ។






អត្ថបទដោយ៖ គា​ ស្រីពៅ

Comments