[ListLayout]
×

ឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគ ១លានដុល្លា ជូនសម្ដេចតេជោ ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩

(ភ្នំពេញ) អគ្គនាយកផលិតកម្ម Galaxy Navatra និងជាម្ចាស់បុរីឡេងណាវ៉ាត់ត្រា លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានបរិច្ចាគថវិកា១លានដុល្លាដើម្បីជួយសម្ដេច តេជោ ហ៊ុនសែន ទិញវ៉ាក់សាំងកូវីដ-19 សម្រាប់ ប្រជាជនខ្មែរ។




 កាលពីថ្ងៃទី ០៧ ខែវិច្ឆិការ ឆ្នាំ២០២០ នេះ  លោកឧញ៉ា ឡេងណាវ៉ាត្រា បានប្រកាសនៅក្នុង គេហទំព័រហ្វេសប៊ុក ផ្លូវការរបស់គាត់ថា «ខ្ញុំបាទ និងក្រុមគ្រួសារត្រៀមបរិច្ចាគថវិកាជូន សម្ដេចតេជោហ៊ុនសែន ចំនួន១លានដុល្លារ ដើម្បីទិញវ៉ាក់សាំងចាក់ជូនប្រជាជនងាយរងគ្រោះ សូមឱ្យប្រទេសយើងឆ្លងផុតនៅទុក្ខលំបាកនេះ»  ធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើល និងត្រេកអរចំពោះការបរិច្ចាកមួយនេះ។ 



ក្នុងនោះសម្ដេចតេជោក៏បានអំពាវនាវដើម្បីស្វែងរកជំនួយបន្ថែមមកជួយដល់ប្រជាជនយើង និងត្រៀមថវិកាសម្រាប់ការទិញ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូងដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ សម្ដេចក៏បានបន្តទៀតថា មួយលានដូសចាក់បានត្រឹមតែមនុស្ស៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុងពេលយើងមានប្រជាជន១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំង។

អត្ថបទដោយ៖ គា ស្រីពៅ



Comments