[ListLayout]
×

គ្រោះថ្នាក់ទាំងនេះ​អាចកើតមាន បើ​យើង​ចូលគេង​ភ្លាមៗក្រោយពេលបាយរួច

ទោះបីជាមានមតិមួយចំនួនបានលើកឡើងថា ការចូលគេងបន្ទាប់ពីទទួលទានអាហាររួចអាចធ្វើឲ្យយើងមានអារម្មណ៍ស្កប់ស្កល់ និងហាក់ដូចជាធូរស្រាលក៏ដោយ ក៏មានហេតុផលខ្លះបានលើកឡើងថាមិនគួរយធ្វើបែបនេះឡើយ។ នៅពេលយើងកំពុងគេងនៅលើគ្រែ រាងកាយនឹងមានការលំបាកក្នុងការធ្វើការ លើអាហារដែលយើងទើបញាំ ដែលអាចបង្កឲ្យមានបញ្ហាសុខភាព​​ជាច្រើនដោយរាប់ចាប់ពីបញ្ហាក្នុងការរំលាយអាហារ រហូតដល់មានជំងឺដាច់សរសៃឈាមខួរក្បាល



គ្រោះថ្នាក់ដល់សុខភាពពេលចូលគេងភ្លាមៗបន្ទាប់ពីញាំបាយរួច

*ក្រហាយទ្រូង

ការក្រហាយទ្រូងគឺជាអារម្មណ៍ក្រហាយដែលចាប់ផ្តើមនៅតំបន់ចុងដង្ហើមហើយរាលដាលដល់ទ្រូង និងបំពង់ករបស់យើង អាការៈ​​នេះ​​បណ្តាលមកពីកម្រិតអាស៊ីដក្រពះមានច្រើន​​ពេក ជាលទ្ធផល​​ដែលបណ្តាលមកពីការគេងភ្លាមៗ​​បន្ទាប់​​ពីយើងញាំអាហាររួច

ការច្រាលទឹកអាស៊ីដក្រពះ កើតឡើងនៅពេលដែលសន្ទះចន្លោះក្រពះ និងបំពង់អាហារមិនអាចបិទបើកបានល្អ ដែលអាចឲ្យអាស៊ីដក្រពះហូរត្រឡប់មកបំពង់កវិញបាន ការគេងបន្ទាប់ពីញាំបាយរួចគឺអាចបង្កឲ្យយើងមានជំងឺនេះបាន។ ប្រសិនបើការច្រាល់អាស៊ីដបន្តកើតមាន នោះភ្នាសរំអិលក្នុងក្រពះយើងនឹងអាចមានការខូចខាតបាន។



*ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល 

ការស្រាវជ្រាវបង្ហាញថា ការគេងភ្លាមៗបន្ទាប់ពីញាំបាយរួច​​អាចបង្កើនហានិភ័យនៃជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលបាន ក្រុមអ្នកស្រាវជ្រាវបានសិក្សាទៅលើមនុស្សដែលមានសុខភាពល្អចំនួន ៥០០ នាក់ ដែលពាក់កណ្តាលមានជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលនិងពាក់កណ្តាលទៀតមានរោគសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាលស្រួចស្រាល់ អ្នកដែលទុកបន្លោះពេលយូរក្នុងការគេងបន្ទាប់ពីការញាំអាហារ នឹងមានហានិភ័យទាបនៃជំងឺដាច់សរសៃឈាមខួរក្បាល។



ទោះបីជាការស្រាវជ្រាវមិនអាចផ្តល់ហេតុផលពិតប្រាកដសម្រាប់សមាគមក៏ដោយ ក៏អ្នកស្រាវជ្រាវជឿជាក់ថាវាអាចមានការទាក់ទងនឹងការច្រាល់អាស៊ីដពីក្នុងក្រពះផងដែរ។ ការច្រាល់អាស៊ីដក្រពះអាចបណ្តាលឲ្យយើងគេងពិបាកដកដង្ហើមដែលនេះជាបញ្ហាមួយក្នុងការផ្សារភ្ជាប់​​នឹងជំងឺដាច់សរសៃឈាមខួរក្បាល។ម៉្យាងទៀតដំណើរនៃការរំលាយអាហារក៏អាចមានឥទ្ធិពល​​លើសម្ពាធឈាមកម្រិតជាតិស្ករក្នុងឈាម និងជាតិខ្លាញ់កូលេស្តេរ៉ូល ដែលទាំងអស់នេះអាចនាំឲ្យមានហានិភ័យនៃជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលបាន

តើត្រូវរង់ចាំដល់ពេលណា?

ប្រព័ន្ធរំលាយអាហាររបស់យើង ប្រហែលជាត្រូវការពេលវេលារហូតដល់៣ម៉ោងដើម្បីដំណើរការក្នុងការរំលាយអាហារបានពេញលេញ ដូច្នេះយើងត្រូវព្យាយាមកុំគេង យ៉ាងហោចណាស់ឲ្យបានពីរម៉ោងបន្ទាប់ពីញាំអាហាររួច។ បន្ទាប់ពី​​អាហារក្នុងពោះយើង​​បានបែកចែកពីក្រពះហើយ វានឹងធ្វើឲ្យយើងគេងលក់បានស្រួលជាងមុន

អ្វីដែលយើងមិនគួរធ្វើបន្ទាប់ពីញាំបាយរួច

*ជក់បារី

ការសិក្សាបានបង្ហាញថាការជក់បារីបន្ទាប់ពីញាំអាហាររួច អាចបង្កហានិភ័យខ្ពស់ជាងមុន ១០ ដង ដោយសារបង្កើនហានិភ័យនៃជំងឺមហារីកសួត


*ងូតទឹក

ការងូតទឹកបន្ទាប់ពីញ៉ាំអាហាររួចត្រូវបានគេបង្ហាញថា អាចបណ្តាលឲ្យមានបញ្ហារំលាយអាហារបាន។ នៅពេលយើងងូតទឹកចលនាឈាមត្រូវបានទាញទៅក្នុងខ្លួន ដៃ និងជើង ដោយគ្មានចរន្តឈាមរត់ទៅក្រពះសម្រាប់ការរំលាយអាហារឡើយ ប្រសិនបើយើងពិតជាចង់ងូតទឹក យើងអាចរង់ចាំឲ្យបានយ៉ាងហោចណាស់ ៤០ នាទីក្រោយអាហារ។


*ការបរិភោគផ្លែឈើ

យើងគួរញ៉ាំផ្លែឈើមួយទៅពីរម៉ោងមុនពេលញ៉ាំអាហារ។ ប្រសិនបើយើងញ៉ាំផ្លែឈើភ្លាមៗបន្ទាប់អាហារ នោះអាចធ្វើឲ្យយើង​​មានអាការៈហើមពោះបាន។


*ផឹកតែ

ជាតិអាស៊ីដដែលមាននៅក្នុងតែអាចជួយដល់ការរំលាយអាហារតែក៏ធ្វើឲ្យពិបាកក្នុងការរំលាយប្រូតេអ៊ីនដែរ ផឹកតែបន្ទាប់ពីញាំអាហាររួចក៏កាត់បន្ថយសមត្ថភាពរាងកាយយើងក្នុងការស្រូបយកជាតិដែកដែរ




អត្ថបទបរទេស

 ប្រភព http://www.newhealthadvisor.com/sleeping-after-eating.html


Comments