[ListLayout]
×

អ្នកប្រើប្រាស់កម្មវិធី Chrome អាចធ្វើឱ្យកុំព្យូទ័រដើរយឺតព្រោះតែបញ្ហានេះ

កាលពីសប្ដាហ៍មុន ក្រុមហ៊ុន Kaspersky ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីកម្ចាត់មេរោគ បានធ្វើការផ្សព្វផ្សាយជាថ្មីពីភាពគ្រោះថ្នាក់ក្នុងការប្រើប្រាស់កម្មវិធីបន្ថែមមុខងារ Chrome Extensions ដែលពេលនេះកម្មវិធីទាំងនោះគឺសម្រាប់តែលួចចាក់វីដេអូដើម្បីបង្កើនចំនួននៃការចូលមើលតែប៉ុណ្ណោះ។ ពួកគេក៏បានបញ្ជាក់ផងដែរថា វីដេអូទាំងនោះត្រូវបានលួចចាក់រាល់ពេលដែលអ្នកប្រើប្រាស់បើកកម្មវិធី Chrome ដូច្នេះនៅពេលដែលកុំព្យូទ័ររបស់អ្នកប្រើប្រាស់មានដំណើរការយឺតនោះ ពួកគេទៅជាគិតថាវាមកពីកម្មវិធី Chrome ទៅវិញទេ។ 



តាមការរកឃើញរបស់ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា មានកម្មវិធីចំនួនប្រមាណ ២០ ដែលកំពុងធ្វើការវាយប្រហារ ក្នុងនោះក៏មានកម្មវិធីល្បីៗមួយចំនួនដូចជា Frigate Light, Frigate CDN និង SaveFrom ផងដែរ។ សូមបញ្ជាក់ដែរថា កម្មវិធីទាំងនោះត្រូវបានគេទាញយកប្រមាណ ៨លានដងរួចមកហើយ ម្យ៉ាងវិញទៀតកម្មវិធីមួយចំនួនក៏កំពុងតែលួចទាញយកកូដដែលមានផ្ទុកជាមួយនឹងមេរោគទៀតផង។ 



ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា 

Comments