[ListLayout]
×

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈចាប់បើកលក់ និងទទួលពាក្យចូលរៀនថ្នាក់បង់ថ្លៃសម្រាប់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន (ឆ្នាំទី១)

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈចាប់បើកលក់ និងទទួលពាក្យចូលរៀនថ្នាក់បង់ថ្លៃសម្រាប់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន (ឆ្នាំទី១) ចាប់ពីថ្ងៃចន្ទ ទី៤ ខែមករា ឆ្នាំ២០២១ នេះតទៅ។  សូមមកទិញពាក្យ និងដាក់ពាក្យចូលរៀននៅការិយាល័យសិក្សារបស់សាកលវិទ្យាល័យ។ 


ដោយឡែក សម្រាប់ជំនាញស្ថាបត្យកម្មនិងនគរោបនីយវិទ្យា (Architecture and Urbanism) និងជំនាញតុបតែងលម្អនៃស្ថាបត្យកម្ម (Interior Design) សាកលវិទ្យាល័យបើកលក់និងទទួលពាក្យត្រឹមថ្ងៃទី១៣ ខែមករា ប៉ុណ្ណោះ។ 

សម្រាប់ជំនាញផ្សេងទៀតក្រៅពីជំនាញទាំងពីរខាងលើ សាកលវិទ្យាល័យនឹងបើកលក់និងទទួលពាក្យចូលរៀនរហូតដល់ចុងខែមករា ឆ្នាំ២០២១។ 

ជំហាននៃការលក់និងដាក់ពាក្យមានដូចតទៅ៖

. ទិញពាក្យនៅការិយាល័យសិក្សា

. បង់ថ្លៃសិក្សានៅការិយាល័យគណនេយ្យ

. ដាក់ពាក្យចូលរៀននៅការិយាល័យសិក្សា ដោយភ្ជាប់ជាមួយនូវវិក័យបត្របង់ថ្លៃ។




សម្រាប់សិស្សដែលទើបជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៩-២០២០នេះ សូមភ្ជាប់មកជាមួយនូវឯកសារថតចម្លងកាតសិស្សថ្នាក់ទី១២ ឬកាតប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ សម្រាប់សិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សាមុនៗ សូមភ្ជាប់មកជាមួយនូវសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថតចម្លងដោយបញ្ជាក់ពីសាលាខ័ណ្ឌ ស្រុក។ 

រាល់ចម្ងល់ផ្សេងៗ សូមទាក់ទងមកលេខ ០១៦៩០១ ៣១៨។

Comments