[ListLayout]
×

អត្ថប្រយោជន៍នៃការទទួលទានទឹក

ទឹកគឺជាសារធាតុរាវតែមួយគត់នៅលើផែនដីដែលជួយដល់មនុស្ស សត្វ និងរុក្ខជាតិ អោយរស់រានមានជីវិត។ វាជួយបញ្ចេញចោលនូវសារធាតុពុលនៅក្នុងខ្លួន ធ្វើអោយអ្នកស្រស់បស់ និងមានសុខភាពល្អ។ ការទទួលទានទឹកអោយបានទៀងទាត់ធ្វើអោយអ្នកអាចតមចំណីអាហារបានក្នុងកំរិតមួយដ៏ច្រើន និងអាចកំណត់នូវការញាំអាហាររបស់អ្នកបាន។ លក្ខណៈពិសេសមួយទៀតនៃទឹកគឺវាមិនមានកាឡូរីទេ ដូច្នេះវាជាការួមចំណែកយ៉ាងសំខាន់ក្នុងការសម្រកទម្ងន់ ដែលមានសុវត្តិភាពបំផុតសម្រាប់មនុស្ស។


ទឹកមានសារសំខាន់ណាស់សម្រាប់ជីវិត៖ ផឹកទឹកគឺជាការព្យាបាលដ៏ល្អឥតខ្ចោះសម្រាប់មនុស្ស ដែលជួយជួសជុលកោសិការចាស់ៗរបស់អ្នក វានឹងធ្វើអោយស្បែករបស់អ្នកមានសំណើម និងរក្សាស្បែកអោយនៅភ្លឺស្រស់ថ្លា ប្រឆាំងនឹងបញ្ហាស្បែកដូចជា ជម្ងឺស្បែកក្បាលស្បែកស្ងួតស្នាមជ្រីវជ្រួញ និងស្នាមជាំជាដើម។

.ការទទួលទានទឹកមួយកែវពេលព្រឹកបន្ទាប់ពីក្រោបពីគេង ជួយបន្សាបជាតិពុលនៅក្នុងរាងកាយ 

ជួយបង្កើនគ្រាប់ឈាមក្រហមនៅក្នុងខ្លួន ជួយបណ្តេញជាតិពុល និងធ្វើអោយអារម្មណ៍ស្រស់ស្រាយ។






.ការទទួលទានទឹកមុនពេលធ្វើលំហាត់ប្រាណវានឹងជួយបំពេញជាតិទឹកដែលនឹងបាត់បង់ពេលធ្វើលំហាត់ប្រាណ និងជួយបង្កើនថាមពលសម្រាប់រាងកាយអ្នកផងដែរ។




.ការទទួលទានទឹកមុនពេលញាំអាហារ គឺជួយដល់ការរំលាយអាហារដែលនៅសល់ក្នុងក្រពះបានដំណើរការឡើងវិញ ធ្វើឲ្យក្រពះឆាប់ឆ្អែត និងចៀសវាងការបរិភោគអាហារលើសកំណត់។




.ការទទួលទានទឹកបន្ទាប់ពីងូតទឹករួច គឺជួយបំពេញជាតិទឹកនៅក្នុងរាង្គកាយឡើងវិញ។ 







 លើសពីនេះទៀតវាជួយរក្សាភាពយឺត និងទន់ភ្លន់នៃស្បែក ព្រមទាំងការពារស្បែកពីកំដៅព្រះអាទិត្យ និងកាត់បន្ថយភាពស្ងួត។ ការទទួលទានទឹកអាចជួយប្រឆាំងនឹងជំងឺជាច្រើន ព្រោះរាងកាយរបស់មនុស្សត្រូវការទឹកគ្រប់គ្រាន់ ដើម្បីអោយមានតុល្យភាព និងដំណើរការបានត្រឹមត្រូវ។ 

ទឹកជាប្រភពដ៏ចម្បងមួយសម្រាប់សុខភាពមនុស្សដូច្នេះប្រសិនបើអ្នកមិនទាន់បានទទួលទានគ្រប់គ្រាន់ទេ ចូរទៅរកទឹកស្អាតទទួលទានអោយបានគ្រប់គ្រាន់ នោះអ្នកនឹងមានសុខភាពល្អ និងមានសុភមង្គលពេញមួយជីវិត។

អត្ថស្រាវជ្រាវដោយ ឃុន ស្រីម៉ៅ


Comments