[ListLayout]
×

តើលោកស្រី អ៊ុងសាន ស៊ូជី ជាអ្នកណា?

លោកស្រី អ៊ុង សានស៊ូជី គឺជាទីប្រឹក្សារដ្ឋរបស់មីយ៉ាន់ម៉ា និងជាអ្នកឈ្នះរង្វាន់ណូបែលសន្តិភាពឆ្នាំ ១៩៩១ និងជាអ្នកទោសនយោបាយដែលត្រូវបានគេឃុំឃាំងអស់រយៈពេលជាង១៥ឆ្នាំ។ តើលោកស្រី អ៊ុងសាន ស៊ូជី ជាអ្នកណា?

ថ្ងៃខែឆ្នាំកំណើត

លោកស្រីបានចាប់កំណើតនៅថ្ងៃទី១៩ មិថុនា ឆ្នំា ១៩៤៥ ក្នុងទីក្រុងរ៉ង់ហ្គូន( Rangoon)  បច្ចុប្បន្នទីក្រុងនេះត្រូវបានគេហៅថាជាទីក្រុងយ៉ាំងហ្គោន (Yangon) ប្រទេសមីយ៉ាន់ម៉ា។ជាកូនទី៣ នៃគ្រួសារមួយដែលមាន ឪពុកឈ្មោះលោកអ៊ុង សាន ជាមេបញ្ជាការកងទ័ពឯករាជ្យភូមា និងជាជនជាតិភូមាមួយរូបដែលហ៊ានចរចាជាមួយអង់គ្លេសដើម្បីទទួលបានឯករាជ្យមកវិញ។ ជាអកុសលនៅថ្ងៃទី ១៩ ខែកក្កដាឆ្នាំ ១៩៤៧ ឪពុករបស់លោកស្រីត្រូវបានគេធ្វើឃាត។ ចំណែកម្ដាយឈ្មោះ Ma Khin Kyi ជាអ្នកការទូត  ក្រោយមកគាត់ធ្វើការជាឯកអគ្គរដ្ឋទូតទូតភូមាប្រចាំឥណ្ឌា។



ក្រោយឪពុកទទួលមរណភាពក្នុងឆ្នាំ ១៩៤២ លោកស្រី អ៊ុង សានស៊ូជី ត្រូវរស់នៅជាមួយម្តាយរហូតដល់ធំដឹក្តី។ លោកស្រីមានបងប្អូនពីរនាក់ក្នុងរយៈពេល៦ឆ្នំាក្រោយការស្លាប់របស់ឱពុក ប្អូនប្រុសពៅគឺលោកអ៊ុង សានលីនក៏បានលង់ទឹកស្លាប់និងម្នាក់ទៀតបានទៅរស់នៅសហរដ្ឋអាមេរិក។ ក្រោយមកគ្រួសារលោកស្រីបានផ្លាស់ទីលំនៅទៅរស់នៅតាមម្តាយ ដោយសារម្តាយលោកស្រីត្រូវបានតែងតាំងជាអគ្គរដ្ឋទួតប្រចាំនៅប្រទេសឥណ្ឌាក្នុងឆ្នាំ ១៩៦០។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការអប់រំនិងការសិក្សា


លោកស្រីអ៊ុង សានស៊ូជីក៏បានទៅសិក្សារៀនសូត្រនៅឥណ្ឌារហូតបញ្ចប់ការសិក្សានៅមហាវិទ្យាល័យក្នុងឆ្នំា ១៩៦៤។អាយុ ២០ឆ្នំា លោកស្រីបានបន្តការសិក្សានៅសលកវិទ្យាល័យ Oxford ក្នុងចក្រភពអង់គ្លេស ព្រមទាំងទទួលបានសញ្ញាបត្រផ្នែកទស្សនៈវិជ្ជា នយោបាយ និងសេដ្ឋកិច្ចក្នុងឆ្នាំ ១៩៦៧ និងបានបញ្ចប់ថ្នាក់អនុបណ្ឌិតវិទ្យាសាស្ត្រនយោបាយក្នុងឆ្នាំ ១៩៦៨។




ជីវិតអាណពាពិពាហ៌


លោកស្រីបានជួបជាមួយលោក ម៉ៃខល អារីស ជាអ្នកប្រាជ្ញាជនជាតិអង់គ្លេសមួយរូប និងបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាក្នុងឆ្នាំ ១៩៧២។ លោកស្រី អ៊ុងសាន ស៊ូជីសម្រាលបានកូនប្រុសពីរនាក់ គឺអាឡិចសង់ដ័រកើតក្នុងឆ្នំា ១៩៧៣ និងគីមកើតក្នុងឆ្នំា ១៩៧៧ ដែលជាចំណងដៃនៃអាពាហ៍ពិពាហ៍ស្នេហាមួយនេះ។





​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពេលវេលាបានកន្លងផុតទៅ ១៦ឆ្នាំ ពោលគឺនៅឆ្នាំ ១៩៨៨ ម្តាយលោកស្រីក៏ធ្លាក់ខ្លួនឈឺជាទំនង់សម្រាកព្យាបាលក្នុងមន្ទីពេទ្យ បន្ទាប់ពីទទួលបានដំណឹងដ៏ក្រៀមក្រំនេះលោកស្រីក៏បានត្រឡប់មកស្រុកកំណើតវិញ ៩ខែក្រោយមក ម្តាយក៏បានចែកឋានចាកចោលទៀត។ ក្នុងវ័យ ៥៤ឆ្នាំ ស្វាមីលោកស្រីលោក ម៉ៃខល អារីស ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី២៧ ខែមិនា ឆ្នាំ១៩៩៩ ដោយសារជំងឺ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជីវិតក្នុងឆាកនយោបាយ


អ៊ុង សានសូជី ត្រូវបានគេតែងតាំងដំណែងជាអគ្គលេខាធិការ គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ របស់មីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហាយោធា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៨៨

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៨៨ គណបក្សគាំទ្រលទ្ធិប្រជាធិបតេយ្យថ្មី ឈ្មោះគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ត្រូវបានបង្កើតឡើង។

លោកស្រី អ៊ុងសាន ស៊ូជី ចាប់ផ្តើមយុទ្ធនាការសម្រាប់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែត្រូវបានឃុំឃាំង និងហាមឃាត់មិនឱ្យ ឈរឈ្មោះដោយខ្លួនឯងនៅក្នុងការបោះឆ្នោតឡើយ។ ហើយរហុតមកដល់ខែ កក្កដា ឆ្នាំ ១៩៩៥ ទើបរបបយោធាបានដោះលែងលោកស្រីពីការឃុំខ្លួនណៅក្នុងផ្ទះ។ 



នៅឆ្នាំ ២០០០ លោកស្រី អ៊ុង សានស៊ូជី ត្រូវបានឃុំខ្លួនឲ្យនៅក្នុងផ្ទះម្តងទៀត បន្ទាប់ពីប៉ុនប៉ង ចាកចេញពីរដ្ឋធានី រ៉ង់ហ្គោន ដើម្បីជួបប្រជុំក្រុមនយោបាយនៅតំបន់មួយក្នុងប្រទេស។ នៅឆ្នាំ២០០២ លោកស្រី អ៊ុង សានស៊ូជី ក៏ត្រូវបានដោះលែងពីការឃុំខ្លួននៅក្នុងផ្ទះ។

ថ្មីៗនេះ កាលពីថ្ងៃទី ០១ កុម្ភៈ ២០២១ លោកស្រី អ៊ុង សានសូជីត្រូវបានយោធាមីយ៉ាន់ម៉ា ចាប់ឃុំខ្លួនម្ដងទៀតដោយមូលហេតុថាការបោះឆ្នោតកាលពីឆ្នាំ២០២០កន្លងទៅនេះ ជ័យជំនះនៃការបោះឆ្នោតរបស់គណបក្សសម្ព័នជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ គឺបានមកពីការបន្លំសន្លឹកឆ្នោត៕


អត្ថបទស្រាវជ្រាវដោយ៖ គា ស្រីពៅ

ប្រភទ៖ https://burmacampaign.org.uk/about-burma/a-biography-of-aung-san-suu-kyi/

https://www.britannica.com/biography/Aung-San-Suu-Kyi/Greater-freedom

https://www.biography.com/political-figure/aung-san-suu-kyi


Comments