[ListLayout]
×

រដ្ឋាភិបាលមីយ៉ាន់ម៉ាបញ្ជាឱ្យក្រុមហ៊ុនផ្ដល់សេវាកម្មអុីនធឺណិតបិទកម្មវិធីហ្វេសប៊ុកជាបណ្ដោះអាសន្ន

រដ្ឋាភិបាលថ្មីរបស់ប្រទេសមីយ៉ាន់ម៉ាបានបញ្ជាឱ្យក្រុមហ៊ុនផ្ដល់សេវាកម្មអុីនធឺណិតបិទកម្មវិធីហ្វេសប៊ុកចាប់ផ្ដើមពីពាក់កណ្ដាលយប់ថ្ងៃពុធ រហូតដល់យប់ថ្ងៃទី ៧ខែកុម្ភៈ។


រដ្ឋាភិបាលបានចោទប្រកាន់ថា កម្មវិធីហ្វេសប៊ុកគឺជាកត្តាមួយដែលនាំឱ្យមានអស្ថិរភាពនៅក្នុងប្រទេស ដោយយោងទៅតាមច្បាប់សម្រាប់គ្រប់គ្រងប្រព័ន្ធទូរគមនាគមន៍ ដែលអាចឱ្យរដ្ឋាភិបាលពង្រឹងការគ្រប់គ្រងដើម្បីសុវត្ថិភាពជាតិ និងប្រជាពលរដ្ឋ។




បើតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុន NetBlocks ដែលជាក្រុមហ៊ុនតាមដានការប្រើប្រាស់សេវាកម្មអុីនធឺណិតទូទាំងពិភពលោកនោះបានឱ្យដឹងថា ក្រៅពីកម្មវិធីហ្វេសប៊ុក រដ្ឋាភិបាលមីយ៉ាន់ម៉ាក៏បានបិទកម្មវិធីមួយចំនួនទៀតមានដូចជា Messenger, Instagram និង WhatsApp គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នមានប្រជាពលរដ្ឋមីយ៉ាន់ម៉ាប្រមាណ ២២លាននាក់កំពុងតែប្រើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក៕


ប្រភព៖​ https://netblocks.org/reports/internet-disrupted-in-myanmar-amid-apparent-military-uprising-JBZrmlB6?fbclid=IwAR1sQle0ZrabSbItOvQEjvz3kCSJvWhcepDpskQwZwANrTHh0X3Rbr4-fMI

Comments