[ListLayout]
×

Oneplus 9 Pro មិនត្រូវបានប្រកាសជាផ្លូវការទេ តែបែកធ្លាយSpecsជាបណ្ដើរៗហើយ

Oneplus គឺជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកប្រើប្រាស់របស់ចិនដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងសិនជិន និងជាក្រុមហ៊ុនដែលស្ថិតក្នុងលំដាប់កំពូលៗជាមួយក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ទៃទៀតផងដែរ។

ស្មាតហ្វូនOneplus 9 Pro នេះដំណើរការដោយ Qualcomm Snapdragon 888 Octa-core ហើយវាភ្ជាប់មកជាមួយអេក្រង់អេក្រង់ទំហំ , អ៊ីញ។ គុណភាពបង្ហាញរបស់អេក្រង់គឺ ១០៨០ x ២៤០០ ភីកសែ រីឯ aspect ratio គឺ ២០: អេក្រង់របស់ស្មាតហ្វូនត្រូវបានការពារដោយកញ្ចក់ Corning Gorilla Glass ជំនាន់ទី OnePlus 9 Pro ត្រូវបានបំពាក់ដោយថ្មប្រភេទ Li-Po 5000 mAh ដែលមិនអាចដោះចេញបានរួមជាមួយបច្ចេកវិទ្យាសាកថ្មលឿន។


ស្មាតហ្វូននេះមានបំពាក់ទៅដោយកាមេរ៉ាបីគ្រាប់៖ 64 MP + 16 MP Ultra-Wide Angle + 12 MP Telephoto ខណៈកាមេរ៉ានូវផ្នែកខាងមុខមានសេនស័រទំហំ 32 MP លើសពីនេះទៅទៀតវាមានបំពាក់នូវ Mobile Hotspot, NFC, A-GPS ជាមួយ Glonass, USB Type-C, វ៉ាយហ្វាយនិងកំណែចុងក្រោយប៊្លូធូស .


ប្រែសម្រួលអត្ថបទដោយ៖ អួង សំអាង

ប្រភព៖ https://www.gizmochina.com/product/oneplus-9-pro/

Comments