[ListLayout]
×

ដួង វីរៈសិទ្ធ ប្រាប់ពីមូលហេតុដែលលោក មករួមដំណើរជាមួយផលិតកម្មរាម

ភ្នំពេញ កាលពីយប់ថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ ផលិតកម្មរាមដែលជាផលិតកម្មថ្មីមួយក្នុងប្រទេសកម្ពុជា ទើបតែនឹងលេចមុខមាត់ ហើយធ្វើការរសម្ភាធជាសាធារណៈ ទទួលស្វាគមន៍តារាចម្រៀងឯកប្រចាំផលិតកម្មរាម និងពិធីសម្ពោធជាផ្លូវការរបស់ផលិតកម្មរាម ក្នុងនោះផងដែរគេក៏ឃើញមានវត្តមានតារាចម្រៀងឯកប្រចាំផលិតកម្ម ដូចជា កញ្ញា មាស សុខសោភា ព្រមទាំងវត្ថមានដ៏ភ្ញាក់ផ្អើលរបស់តារាចម្រៀងឯកប្រុស លោក ដួង វីរៈសិទ្ធ ផងដែរ  

ជាមួយគ្នានោះដែរ លោក ដួង វីរៈសិទ្ធ ក៏បានប្រាប់ពីមូលហេតុដែលលោក មករួមដំណើរជាមួយផលិតកម្មរាម ដែលទើបតែនិងបង្កើតឡើងនេះ ដោយលោកបានបញ្ចក់យ៉ាងដូច្នេះថា «សំខាន់បំផុតគឺខ្ញុំចង់ផ្លាស់ប្ដូរបទពិសោធន៍ថ្មីៗក្នុងអាជីពជាអ្នកសិល្បៈ  ហើយអ្វីដែលសំខាន់មួយទៀតនោះគឺខ្ញុំមកទីនេះ ក៏ដោយសារតែផលិតកម្មរាម មានធន្ទៈក្នុងការលើកស្ទួយវិស័យសិល្បៈខ្មែរផងដែរ» ។



លោក ដួង វីរៈសិទ្ធ ក៏បានបន្ថែមទៀតថា ការចូលមកផលិតកម្មរាមនេះ គឺលោកមានកុងត្រារយៈពេលខ្លីប៉ុណ្ណោះក្នុងនាមជាតារាចម្រៀងក៏ដូចជាអ្នកនិពន្ធបទភ្លេង
ក្នុងផលិតកម្មនេះផងដែរ។

អត្ថបទដោយ៖ Neak

Comments