[ListLayout]
×

កម្រឃើញកំពូលដារាចម្រៀងទាំង២ដួងនេះច្រៀងបទរ៉េបណាស់

ចម្រៀង២បទ រវាងកំពូលតារាចម្រៀង២រូប របស់កម្ពុជា ដែលចេញមុនក្រោយគ្នាប៉ុន្មានថ្ងៃនេះ ធ្វើអោយមានការភ្ញាក់ផ្អើលដល់ប្រិយមិត្តអ្នកស្ដាប់ ក៏ដូចជាហ្វេនគាំទ្ររបស់ពួកគាត់ ។ 




ថ្មីៗនេះកំពូលដារាចម្រៀងលោក ខេមរៈ សេរីមន្ត បានចេញចម្រៀងមួយបទមានចំណងជើងថា «ហួសសម័យ» បទនេះដែរប្លែកពីចម្រៀងដែលលោកធ្លាប់ចេញរាល់ដង ដោយសារតែលើកនេះ លោកច្រៀង ចម្រៀង លាយឡំជាមួយការរ៉េប ដែលធ្វើអោយអ្នកគាំទ្រលោកមានការចម្លែកចិត្តជាមួយ នឹងស្តាយ៍រ៉េបរបស់លោកផងដែរ។ 





ដោយឡែកនៅព្រឹកថ្ងៃទី២ ខែកុម្ភៈ នេះដែរផលិតកម្ម GALAXY NAVATRA   ដែលមានកំពូលដារាចម្រៀងលោក ព្រាប សុវត្តិ បានចេញចម្រៀងបែប រ៉េប មួយបទដែរ ដែលធ្វើអោយអ្នកគាំទ្រលោកមានការចម្លែកចិត្ត រវាងកំពូលដារាចម្រៀងទាំង២នេះ ដែលកន្លងមកពួកគាត់មិនដែលឃើញច្រៀងចម្រៀងបែបនេះទេ។





គួរបញ្ចាក់ផងដែរថាបទ « Gang Gang » ច្រៀងដោយកំពូលដារាចម្រៀងលោក​ ព្រាប សុវត្តិ  ជាស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀង : សុវត្ថិ សិរីវុឌ្ឍ

សម្រួលបទភ្លេង: Grimes និងបទ « ហួសសម័យ »  ច្រៀងដោយកំពូលដារាចម្រៀងលោក ខេមរៈ សិរីមន្ត និពន្ធទំនុកច្រៀងដោយ ខេមរៈ ភារុណ និពន្ធបទភ្លេង និង សម្រួលតន្ត្រីដោយ Avid Steinberg ៕



អត្ថបទដោយៈ គា ស្រីពៅ


Comments