[ListLayout]
×

តារាសម្តែងហុងកុង Ng Man Tat បានទទួលមរណភាពហើយ

តារាសម្តែងហុងកុង​ Ng Man Tat  បានទទួលមរណភាពហើយនៅមន្ទីរពេទ្យ Union Hospital នៅទីក្រុងហុងកុងក្នុងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ កាសែត The Standard របស់ហុងកុងបានដកស្រង់សម្ដីមិត្តភក្តិជិតស្និទ្ធម្នាក់របស់ដារាសម្ដែងNg Man Tat ឈ្មោះ Tenky Tin Kai-man ដែលនិយាយថាតារាសម្តែងរូបនេះបានស្លាប់នៅពេលដែលគាត់កំពុងគេង។


លោក Ng Man Tat មានជម្ងឺមហារីកថ្លើម ដោយដារាសម្ដែងរូបនេះមានអាយុ៧០ ឆ្នាំទៅហើយ នេះបើយោងទៅតាមការបញ្ចាក់របស់លោកទិនជាសមាជិកគ្រួសាររបស់លោកNg Man Tat  រួមទាំងប្រពន្ធនិងកូនៗ របស់គាត់បាននៅជាមួយគាត់នៅពេលគាត់ស្លាប់។



Ng Man Tatត្រូវបានគេស្គាល់ច្រើនជាងគេដោយសារខ្សែភាពយន្ត "mo lei tau" ដែលគាត់បានដើរតួជាមួយនិង Stephen Chow

ក្នុងចំណោមខ្សែភាពយន្តដែលគាត់បានសម្តែងរួមមាន៖ God of Gamblers, The Mad Monk, The Kung Fu Scholar, Hail the Judge and Heroes Among Heroes, និងខ្សែភាពយន្តជាច្រើនទៀតផងដែរ។ 


អត្ថបទប្រែសម្រួលដោយ៖ ដំណឹងកម្ពុជា

ប្រភព៖ https://www.nst.com

Comments