[ListLayout]
×

លោកវេជ្ជបណ្ដិតគួចម៉េងលី ការញុំាមីកញ្ចប់ និងមីកំប៉ុងគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសុខភាព

មីកញ្ចប់ឬមីកំប៉ុង គឺជាអាហារមួយដ៏ពេញនិយមសម្រាប់ការទទួលទានរបស់បងប្អូនប្រជាពលរដ្ធយើង ពីព្រោះតែមីជាប្រភេទអាហារមួយដែលងាយស្រួលក្នុងការចម្អិន និងមិនចំណាយពេលយូ ជាពិសេសអ្នកដែលមានភាពមមារញឹកឬរវល់ច្រើន ពួកគេតែងតែយកមី មកធ្វើជាអាហារជំនួសអាហារប្រចាំថ្ងៃរបស់គេ។


តើការញុំមីកញ្ចប់ មីកំប៉ុងគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសុខភាពយ៉ាងដូចម្ដេចខ្លះ? លោកវេជ្ជបណ្ដិតគួចម៉េងលី បានលើកឡើងយ៉ាងដូចនេះថា៖«ប្រសិនបើយើងញុំាមីសុទ្ធគ្រប់ពេល និងរាល់ថ្ងៃគឺអាចបណ្ដាលឲ្យយើងស្លាប់បាន ដោយសារតែនៅក្នុងមីមានរបស់ដែលដាក់សម្រាប់រក្សាទុកកុំឲ្យវាស្អុយ កុំឲ្យវាក្លិន កុំឲ្យវាផ្អួរ រួមទាំងបន្លែរ ទឹក និងម្សៅមី ដើម្បីរក្សាកុំឲ្យវាខូច ហើយជាទូទៅមីគឺមានផ្ទុកទៅដោយ ស្ករច្រើន អំបិលច្រើន (២/៣ លើស ការណែនាំរបស់ FDA របស់សហរដ្ធអាមេរិក) ៦៨% នៃអ្នកចូលចិត្តញុំមី ២ទៅ៣ដងក្នុងមួយសប្ដាហ៌ និងមានអាការៈរោគជម្ងឺច្រើន (រោគជម្ងឺច្រើនមុខ)  ទាក់ទងទៅនិងរោគបេះដូងច្រើន រោគ Stroke ច្រើន រោគទឹកនោមផ្អែមច្រើន រោគឡើងឈាមច្រើន រោគឡើងខ្លាញ់ច្រើន ហើយនិងរោគឡើងស្ករច្រើន  


មួយទៀតផងដែរគឺវាធ្វើឲ្យយើងឆាប់ឡើងគីឡូ ហើយវាធ្វើឲ្យយើងញុំាទៅឆ្អែតមែន តែមិនសូវមានជីវជាតិទេ ពោរពេញដោយជាតិម្សៅច្រើននិងមិនមានជាតិសរសៃ ចឹងធ្វើអោយយើងពិបាកបត់ជើង មួយទៀតផងដែរធ្វើអោយយើងឆាប់ខូចថ្លើម ឆាប់ខូចក្រពះ ដោយសារតែមីក្រពះវាពិបាកកិនរំលាយ  

(ចុច Subscribe ឆាណែល តេឡេក្រាមរបស់ ដំណឹងកម្ពុជា_CambodiaNews ដើម្បីទទួលបាន បណ្ដុំចំណេះដឹង និងព័ត៌មាន 

 )

ប្រភព៖ MJQ TV

ស្រង់សម្ដី និងសម្រួលអត្ថបទដោយ៖ ដំណឹងកម្ពុជា_CambodiaNews

Comments