[ListLayout]
×

កុំចាប់ផ្ដើមអាជីវកម្មឲ្យសោះបើអ្នកនៅយល់ខុសរឿង៣យ៉ាងនេះ |Coach Samkol|

 ជាទូទៅមនុស្សមួយចំនួនតែងតែយល់ខុស កំឡុងពេលដែលពួកគេកំពុងតែបម្រើការងារឲ្យគេ ដោយតែងតែគិតថាធ្វើការឲ្យគេមិនសូវមានពេលវេលាច្រើន ជាពិសេសរឿងឈប់សម្រាក ចង់ធ្វើអីក៏មិនបាន សំពាធក៏មានច្រើន ហើយបានប្រាក់ចំណូលយឺតទៀតផង  ស្របពេលដែលធ្វើការឲ្យគេជាច្រើនឆ្នាំមកហើយ ហើយគិតចង់ចេញរកសុីខ្លួនឯងវិញម្ដងព្រោះមិនចង់ជួបរឿងទាំងនោះ សូមអ្នកគិតឡើងវិញម្ដងទៀតហើយកុំចាប់ផ្ដើមអាជីវកម្មឲ្យសោះបើអ្នកនៅយល់ខុសរឿង៣យ៉ាងនេះ៖

ចុច Subscribe ឆាណែល តេឡេក្រាមរបស់ ដំណឹងកម្ពុជា_CambodiaNews ដើម្បីទទួលបាន បណ្ដុំចំណេះដឹង និងព័ត៌មាន 


យល់ខុសរឿងទី១ ចេញទៅរកសុីដោយគិតថាមានពេលវេលាច្រើនជាងមុន 

នៅពេលដែលយើងធ្វើការឲ្យគេគឺជាទូទៅចូលម៉ោង៨ព្រឹកចេញម៉ោង៥ល្ងាច ឬក៏ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រក្នុង១សប្ដាហ៌ ហើយយើងមានអារម្មណ៌ថាអត់ចង់ធ្វើការទេ ហត់ណាស់ចង់បានពេលវេលាច្រើន ( អត់ចង់វាយកាត

អត់ចង់ស្កេនមេដៃចេញចូល ធុញទ្រាន់ និងការងារ) តែកុំភ្លេចថាពេលដែលយើងចេញទៅរកសុី យើងគឺអត់មានពេលទេ មិនមែនដូចអ្្វីដែលយើងធ្លាប់ធ្វើការឲ្យគេនោះទេ  យើងត្រូវធ្វើការ២៤ម៉ោង លើ ២៤ម៉ោង មួួយអាទិត្យ៧ថ្ងៃ រួមទាំងមិនមានថ្ងៃឈប់សម្រាកផង ( ថ្ងៃបុណ្យទាន ថ្ងៃចូលឆ្នាំ…. ) ជាពិសេសសម្រាប់អ្នកដែលមានអាជីវកម្មថ្មីថ្មោង គឺត្រូវចំណាយពេលយ៉ាងតិច៤ទៅ៥ ឆ្នាំ ទម្រាំតែមានពេលវេលាអាចសម្រាកបាន  


យល់ខុសរឿងទី២ មិនចង់មានសំពាធ

ត្រឹមត្រូវហើយនៅពេលដែលយើងចេញទៅរកសុីខ្លូនឯង យើងប្រាកដណាស់មិនមានសំពាធពីមេទេ ក៏ប៉ុន្តែយើងមានសំពាធពី មេបំណុល…. យើងត្រូវមានកូនចៅ យើងត្រូវមាន  អ្នកផ្គត់ផ្គង់ សុទ្ធតែរឿងដែលមានសំពាធពីអ្នកទាំងអស់នោះ ណាមួយយើងត្រូវដឹងពីរឿងបញ្ចីស្នាម ត្រូវគិតពីចរន្តសាច់ប្រាក់រត់ ថាតើលុយគ្រប់អត់នៅក្នុងក្រុមហ៊ុនយើង មានគេជំពាក់អត់នៅក្នុងក្រុមហ៊ុន….  តើលុយបំណុលត្រូវសងគេរបៀបម៉េច?  មានរឿងច្រើនណាស់  នៅពេលដែលយើងធ្វើការងារ យើងធ្វើការតែមួយមុខឬពីរមុខទេ យើងគិតថាមានសំពាធ តែពេលដែលយើងចេញទៅរកសុីខ្លួនឯង សំពាធនិងមកគ្រប់ទិសទាំងអស់ មកលើយើងតែម្នាក់គត់


យល់ខុសរឿងទី៣ បានលុយលឿន

នៅពេលដែលយើងចេញទៅរកសុីប្រាកដណាស់ថាបានលុយលឿន ក៏ប៉ុន្តែមិនមែនបានលុយភ្លាមៗទេ យើងត្រូវដឹងថាធ្វើអាជីវកម្មប្រៀបដូចជា ការយកលុយទៅបណ្ដាក់រកលុយចឹង តែកុំភ្លេចថាមិនមែន១អាទិត្យ១ខែ ២ខែអាចឃើញលុយទេ  អាជីវកម្មខ្លះ៤ឆ្នាំអត់ទាន់ឃើញលុយចំណោញផង..  បើយើងគិតថាចេញរកសុីបានលុយលឿន ទៅធ្វើការអោយគេគឺបានលុយលឿនជាង  ពីព្រោះធ្វើការឲ្យគេពីថ្ងៃទី១ដល់ថ្ងៃទី៣០ គឺបើកប្រាក់ខែ បានន័យថាយើងមានប្រាក់ចំណូលទៀងទាត់ប្រចាំខែ តែកុំភ្លេចថាពេលចេញរកសុីមិនមែនមានន័យថា៤ទៅ៥ឆ្នាំនឹងចំណេញទេ  ក្រុមហ៊ុនធំៗខ្លះរាល់ថ្ងៃគឺនៅតែខាតផង ការធ្វើអាជីវកម្មដូចជាការចិញ្ចឹមកូនមួយចឹង ទម្រាំតែកូនយើងអាចចិញ្ចឹមយើងបាន សួរថាយើងត្រូវចិញ្ចឹមកូនរយៈពេលប៉ុន្មានឆ្នាំ?  ២០ឆ្នាំ ទៅ២៥ឆ្នាំ ទម្រាំតែកូនយើងអាចចិញ្ចឹមយើងវិញបាន


សូមទស្សនាវីដេអូខាងក្រោមនេះ https://www.youtube.com/watch?v=-SUvwBgZrE4

ស្រង់សម្ដី និងសម្រួលអត្ថបទដោយ៖ ដំណឹងកម្ពុជា

ប្រភព៖ Coach Samkol

Comments