[ListLayout]
×

Time to Rise រយៈពេលមិនដល់២៤ម៉ោងមានការគាំទ្ររហូតទៅដល់1M Views

កាលពីម្សិលមិញនេះ តារាចម្រៀងរេបដ៏ល្បីឈ្មោះលោកវណ្ណដា បានបញ្ចេញនូវបទចម្រៀងថ្មីរបស់ខ្លួន Time To Rise បទនេះដែរផលិតដោយផលិតកម្មបារមី ព្រមទាំងមានការសហការពីក្រុមហ៊ុន Cellcard ផងដែរ មួយវិញទៀតអ្វីដែលគួរឲ្យចាប់អាម្មណ៌នោះគេឃើញមានលោកគ្រូព្រឹទ្ធាចារ្យ គង់ ណៃ មានវត្តមានក្នុងបទចម្រៀងមួយនេះដែរ  ដែលគាត់គឺជានិមិត្តរូបម្នាក់ដែលមនុស្សជាច្រើនគោរពស្ងើចសរសើរ  លើទេព្យកោសល្យតន្ត្រីចាប៉ីរបស់គាត់។

ចុច Subscribe ឆាណែល តេឡេក្រាមរបស់ ដំណឹងកម្ពុជា_CambodiaNews ដើម្បីទទួលបាន បណ្ដុំចំណេះដឹង និងព័ត៌មាន 

Time to rise ផ្ទុះការគាំទ្ររហូតទៅដល់1,003,187 Views ដែលត្រឹមតែរយះពេល២២ម៉ោងតែប៉ុណ្ណោះ។ មុននេះបន្តិចលោកវណ្ណដាបានបង្ហោះសារអរគុណទៅដល់សំណាក់អ្នកគាំទ្រទាំងអស់ថា «សុំមិននិយាយពាក្យក្នុងចិត្ត អ្នកគាំទ្រខ្ញុំពិតជាអស្ចារ្យខ្លាំងណាស់»


សូមទស្សនាបទថ្មីរបស់វណ្ណដាខាងក្រោមនេះ៖ https://www.youtube.com/watch?v=rvje5oblrLw


អត្ថបទដោយ៖ គា ស្រីពៅ



Comments