[ListLayout]
×

ប្រវត្តិសង្ខេបលោក ម៉ៅ អាយុទ្ធ ជាអ្នកនិពន្ធ និងដឹកនាំរឿង

លោក ម៉ៅ អាយុទ្ធ កើតនៅថ្ងៃទី ខែកក្កដាឆ្នាំ ១៩៤៤ នៅខេត្តកំពង់ចាម។ គាត់បានផ្លាស់មករស់នៅភ្នំពេញហើយបានរស់នៅជាមួយឪពុកមារបស់គាត់ដែលជាអ្នកនិពន្ធ ដ៏ល្បីល្បាញម្នាក់ឈ្មោះ ពៅ ស៊ីផូ។ ក្នុងអំឡុងពេល ដែលលោកកំពុងសិក្សានៅវិទ្យាល័យស៊ីសុវត្ថិលោកមានចំណាប់អារម្មណ៍ទាក់ទងទៅនិងការតែងនិពន្ធ។ ចាប់ពីឆ្នាំ ១៩៦៣ ដល់ ១៩៦៥ លោកបានទទួលការបណ្តុះបណ្តាលជាអ្នកនិពន្ធអត្ថបទ។ នៅពេលបញ្ចប់គាត់បានចូលរួមជាមួយ TVRK ជាប្រធានដឹកនាំឆាក ចុងក្រោយត្រូវបានតំឡើងឋានៈជាអ្នកដឹកនាំកម្មវិធីនៅឆ្នាំ ១៩៧៥


ចុច Subscribe ឆាណែល តេឡេក្រាមរបស់ ដំណឹងកម្ពុជា_CambodiaNews ដើម្បីទទួលបាន បណ្ដុំចំណេះដឹង និងព័ត៌មាន 

នៅឆ្នាំ ១៩៧៩ លោកបានចូលបម្រើការងារនៅក្រសួងវប្បធម៌និងព័ត៌មាន ជាអនុប្រធាននាយកដ្ឋានភាពយន្ត   រហូតដល់ឆ្នាំ១៩៩២ លោកក៏បានក្លាយជាអគ្គនាយករងនៃទូរទស្សន៍ជាតិកម្ពុជា។ នៅឆ្នាំ ១៩៩៤ លោកត្រូវបានតែងតាំងជាអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា។ចាប់តាំងពីឆ្នាំ១៩៩៤ រហូតមកដល់បច្ចុប្បន្ន គាត់គឺជារដ្ឋលេខាធិការក្រសួងព័ត៌មាននិងជាប្រធានសមាគមស្ថានីយ៍ទូរទស្សន៍កម្ពុជា។


លោក ម៉ៅ អាយុទ្ធ គឺជាផលិតករ និងជាអ្នកនិពន្ធ គាត់ក៏បាននិពន្ធទំនុកច្រៀង និងអត្ថបទកំណាព្យ ផងដែរ។ គាត់បានផលិតខ្សែភាពយន្តជាច្រើនដែលរួមមានដូចជា៖ រឿង បិទភ្នែកហែកទ្រូង នៅឆ្នាំ១៩៧៣, រឿង ចិត្តចងចាំ នៅឆ្នាំ១៩៨៩, រឿង ចុងស្រល់ នៅឆ្នាំ១៩៩០, រឿង ឆ្អឹងអណ្ដែត នៅឆ្នាំ១៩៩១, រឿង ក្លិនដែលរសាយ នៅឆ្នាំ១៩៩១, រឿង ជើងមេឃដាច់ស្រយាល នៅឆ្នាំ១៩៩២  រឿង សម្ដីចុងក្រោយ នៅឆ្នាំ១៩៩២ រឿង នេសាទក្រពើ នៅឆ្នាំ២០០៦ និង រឿង ហ្លួងព្រះស្ដេចកន នៅឆ្នាំ២០១៥។



លោក ម៉ៅ អាយុទ្ធ ត្រូវបានអញ្ជើញឱ្យចូលរួមជាសមាជិកគណៈវិនិច្ឆ័យនៅឯមហោស្រពភាពយន្តឯកសារដែលបានប្រារព្ធឡើងនៅលេពីជីង(Leipzing) ប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ ១៩៨១ និងនៅឯមហោស្រពភាពយន្តយុវវ័យអន្តរជាតិនៅទីក្រុងមូស្គូនៅឆ្នាំ ១៩៨២ និង ១៩៨៤ ព្រមទាំងនៅឆ្នាំ ២០០១ គាត់ទទួលបានពានរង្វាន់អ្នកនិពន្ធអាស៊ីអាគ្នេយ៍។


អត្ថបទស្រាវជ្រាវដោយ ដំណឹងកម្ពុជា

ប្រភព៖ http://www.chanbokeo.com


Comments