[ListLayout]
×

ប្រវិត្តលោកព្រឹទ្ធាចារ្យចាបុីដងវែង គង់ ណៃ

លោកព្រឹទ្ធាចារ្យ គង់ ណៃ កើតថ្ងៃទី១៥ ខែមីនា ឆ្នាំ ១៩៤៤ នៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកគពង់ត្រាច ខេត្តកំពត។លុះចម្រើនវ័យបាន៤ឆ្នាំ កុមារ គង់ ណៃ ត្រូវពិការភ្នែកមើលលែងឃើញដោយសារជម្ងឺអុតធំ។ ក្នុងវ័យ១៣ឆ្នាំ លោកចាប់ផ្ដើមរៀនវជ្ជាចាបុីដងវែងពីឪពុកមា នាម គង់ ទិត។ ពីរឆ្នាំក្រោយមក នាឆ្នាំ១៩៥៩ កុមារ គង់ណៃ បានចេញសម្ដែងជាលើកដំបូងនៅក្នុងកម្មវិធីបុណ្យប្រចាំភូមិ ហើយចាប់តាំងពីពេលនោះមក លោកក៏ក្លាយជាអ្នកចម្រៀងចាបុីប្រចាំភូមិ។

ចុច Subscribe ឆាណែល តេឡេក្រាមរបស់ ដំណឹងកម្ពុជា_CambodiaNews ដើម្បីទទួលបាន បណ្ដុំចំណេះដឹង និងព័ត៌មាន 


នៅក្នុងវ័យ១៨ឆ្នាំ លោក គង់ ណៃ បានរៀបអាពាហ៍ពិពាហ៍ ជាមួយអ្នកស្រី តាត ឆេន ជាអ្នកស្រុកជាមួយគ្នា ប៉ុន្តែខុសត្រង់ភរិយារបស់គាត់រស់នៅភូមិស្វាយទង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។អំឡុងឆ្នាំ ១៩៧៥ លោកត្រូវបានអង្គការខ្មែរក្រហម ចាត់តាំងឲ្យច្រៀងឃោសនាពីរបបកម្ពុជាប្រជាធិបតេយ្យរហូតដល់ឆ្នាំ ១៩៧៧ លោកត្រូវបានផ្លាស់ឲ្យទៅវាយជក់ត្នោតនៅភូមិវិញ។លោកបានរួចជីវិតដោយប្រផុតប្រផើយពីរបរបវាលពិឃាដខ្មែរក្រហម។ឆ្នាំ១៩៧៩  លោកបានទៅរស់នៅស្រុកកំនើតធ្វើស្រែចម្ការ និងចាប់អាជីពឃជាសិល្បករចាបុីឡើងវិញ។

នៅឆ្នាំ១៩៩១ លោកបានប្រឡងជាប់ជ័យលាភីលេខ១ ផ្នែកចម្រៀងចាបុីដងវែងទូទាំងប្រទេស ហើយក្លាយជាសិល្បករចាបុីដងវែង នៅនាយដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រហូតដល់ចូលនិវត្តន៍ នាឆ្នាំ២០០៧។ ហើយចាប់ពីឆ្នាំ២០០៣ លោកជាព្រឹទ្ធាចារ្យសិល្បៈនៃអង្គការខ្មែរអមតៈ បានបង្ហាត់បង្រៀនសិស្សបន្តជាច្រើនជំនាន់ រហូតដល់ជរាខ្លាំង និងចូលនិវត្តន៍ម្ដងទៀត នាឆ្នាំ២០០៧។

ក្នុងអាជីពជាអ្នកសិល្បៈផ្នែកចាបុីដងវែង លោកព្រឹទ្ធាចារ្យ គង់ ណៃ បានទទួលជ័យលាភី និងគ្រឿងឥស្សរិយយសជាច្រើនរួមមាន៖

  • នៅឆ្នាំ១៩៨២ ទទួលបានជ័យលាភីលេខមួយផ្នែកចម្រៀងចាបុីប្រចាំខេត្ត
  • ឆ្នាំ១៩៩១ ជ័យលាភីលេខ១ផ្នែកចម្រៀងចាបុីដងវែងទូទាំងប្រទេស 
  • ឆ្នាំ២០០១ វិញ្ញាបនបត្រព្រឹទ្ធាចារ្យវប្បធម៌៌ សិល្បៈខ្មែរ ដោយរាជបណ្ដិតសភាកម្ពុជា និងគ្រឿង ឥស្សរិយយសថ្នាក់មុនីសារាភ័ណ្ឌ ពីរដ្ធាភិបាល និងឆ្នាំ២០១២ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជ្យក្រឹត្យផ្ដល់គោរមងារថ្នាក់ជាតិ ជាមរត៌មនុស្សរស់ ដែលមាននាមថា កោសល្យវាហារគង់ ណៃ។
  • ហើយនៅឆ្នាំ២០១៧ លោកទទួលបានពានរង្វាន់សិល្បៈវប្បធម៌ហ្វុគុអូកា ពីប្រទេសជប៉ុន។

ក្រៅពីនេះ លោកព្រឹទ្ធាចារ្យគង់ ណៃ បានអញ្ជើញទៅសម្ដែងនៅក្រៅប្រទេសជាច្រើន និងមានស្នាដៃផលិតកម្មជាច្រើនទៀតដែលផលិតជាសុីឌី ដោយអង្គការសិល្បៈខ្មែរអមតៈជាមួយផលិតករជាតិ និងអន្តជាតិ។

សូមទស្សនាវីដេអូអំពីប្រវិត្តលោកព្រឹទ្ធាចារ្យចាបុីដងវែង គង់ ណៃ ៖ https://www.youtube.com/watch?v=MDVS5mkOLBg


អត្ថបទស្រាវជ្រាវដោយ៖ ដំណឹងកម្ពុជា

ប្រភពអត្ថបទ៖ VAYO FM Radio



Comments