[ListLayout]
×

ស្ងាត់ៗលោក នៅ ស៊ីនឿន បង្ហាញរូបភាព Pre wedding ជាមួយកូនក្រមុំរូបស្អាតបាត់!

លោកនៅ ស៊ីនឿន តារាចម្រៀងមុខស្រស់  សំឡេងពីរោះ ស្ងាត់ប្រកាសថាខ្លួនម្ចាស់បេះដូងនិងត្រៀមខ្លួនចូលរោងជ័យបានទៅហើយ។ 

បិ្រយមិត្តអ្នកគាំទ្រតែងតែបានបង្ហាញពី ការស្រលាញ់ចូលចិត្តម្ចាស់បទ ''មិនស័ក្កសម'' លោកនៅ ស៊ីនឿន តាមរយៈទឹកដមសំឡេងដ៏ស្រទន់របស់លោក។ ក្រោយពីស្ងាត់មិនបង្ហាញ ខ្លួនក្នុងសង្គមសិល្បៈមួយរយៈពេលលោកនៅស៊ីនឿនបានបង្ហាញភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងអ្នកគាំទ្រតាមរយៈបង្ហាញរូបភាព Pre wedding ជាមួយកូនក្រមុំយ៉ាងស្រស់សោភា លើ ផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួនតែម្ដង ដោយលោកបានបង្ហាញសារដូច្នេះ «សូមរីករាយនឹងទស្សនារូបថតPre wedding របស់យើងខ្ញុំទាំងពីរនាក់ទាំងអស់គ្នា »











ក្រោយបានទស្សនា កម្រងរូបភាព Pre wedding របស់តារាចម្រៀងលោកនៅស៊ីនឿន និង អនាគតកូនក្រមុំ មើលអ្នកទាំងពីរ ពិតជាសមជាមួយគ្នាយ៉ាងខ្លាំង។ ជាពិសេសលោកក៏បានទទួលបាន ពាក្យ ជូនពរ ពីអ្នកគាំទ្រ និង  មិត្តរួមអាជីបជាច្រើនផងដែរ៕

អត្ថបទដោយ៖ សិកា

Comments