[ListLayout]
×

មហោស្រពរូបថតភ្នំពេញ ២០២១ នឹងចាប់ផ្ដើមនៅថ្ងៃទី២៦ នេះហើយ

ភ្នំពេញ៖ បើទោះបីជាមានការរឹតបន្តឹងដែលបណ្ដាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ ក៏មហោស្រពរូបថតភ្នំពេញនៅតែបន្តសកម្មភាពរបស់ខ្លួនដដែល នេះជាលើកទី១២ហើយដែលមហោស្រពនេះធ្វើការតាំងបង្ហាញនៅស្នាដៃសិល្បៈករជាច្រើន ទាំងសិល្បៈករជាតិនិងអន្តរជាតិ។

រូបថតស្នាដៃរបស់សិល្បករ Kleng Bonreach

មហោស្រពរូបថតភ្នំពេញឆ្នាំ ២០២១ នេះ នឹងដំណើរការក្នុងអំឡុងពិធីសម្ពោធរយៈពេល ថ្ងៃ គឺនៅថ្ងៃទី ២៦ ខែ វិច្ឆិកា និងថ្ងៃទី ២៧ ខែ វិច្ឆិកា ដោយឡែកស្នាដៃដែលត្រូវបានជ្រើសរើសសម្រាប់ការតាំងពិព័រណ៍នៅឆ្នាំនេះ នឹងត្រូវបានដាក់តាំងបង្ហាញនៅវិទ្យាស្ថានបារាំង មជ្ឍមណ្ឌលបុប្ផាណា និងនៅស្ថានទូតបារាំងប្រចាំនៅកម្ពុជា ហើយការតាំងពិព័រណ៍នេះ នឹងដាក់បង្ហាញរហូតដល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២២។រូបថតស្នាដៃរបស់សិល្បករ Dana Langlois

រូបថតស្នាដៃរបស់សិល្បករ  Flore

រូបថតស្នាដៃរបស់សិល្បករ Yousos Apdoulrashim

រូបថតស្នាដៃរបស់សិល្បករ Elina Brotherus

គួរបញ្ចាក់ផងដែរថាមហោស្រពរូបថតភ្នំពេញជាមហោស្រពរូបថតអន្តរជាតិមួយដ៏សំខាន់នៅអាសុីអាគ្នេយ៍ ដែលជាវេទិការវាងអ្នកថតរូបអាជីព និងអ្នកចូលចិត្តថតរូប។ មហោស្រពនេះត្រូវបានរៀបចំឡើងដោយសមាគមរូបថតភ្នំពេញ(​PPPA) សហការជាមួយវិទ្យាស្ថានបារាំង ដោយមានការសហការជាមួយស្ថានទូតបារាំងប្រចាំកម្ពុជា គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ក្រសួងអប់រំ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងសាលារាជធានីភ្នំពេញផងដែរ។

ខាងក្រោមនេះជាកម្មវិធីរបស់មហោស្រពរូបថតភ្នំពេញឆ្នាំ២០២១៖

អត្ថបទដោយ៖ អួង សំអាង

រូបភាពផ្ដល់ដោយ៖ មហោស្រពរូបថតភ្នំពេញ

Comments