[ListLayout]
×

អបអរសាទរខួបទី១៨ នៃ “របាំព្រះរាជទ្រព្យ” ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រសួងវប្បធម៌ និងវិចិត្តសិល្បៈបានបង្ហាញ សារនិងវីដេអូ ខួបទី១៨ឆ្នាំហើយ ដែលកម្ពុជាបានចុះបញ្ជីរបាំព្រះរាជទ្រព្យគឺជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ព្រះរាជាណាចក្រកម្ពុជាតែមួយគត់ ដែលបានថែរក្សានាដកម្មបុរាណមួយនេះ អស់រយៈពេលដ៏យូរលង់ណាស់មកហើយ  

របាំព្រះរាជទ្រព្យត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៉ីស្តង់ប៊ុល ប្រទេសតួកគី។ របាំក្បាច់ខ្មែរបុរាណ របាំព្រះរាជទ្រព្យនេះជាទម្រង់របាំសក្ការ:មានភាពល្បីល្បាញខាងកាយវិការទន់ភ្លន់ គួរឱ្យចង់គយគន់ និង មានទ្រង់គ្រឿងចាំងភ្លឺផ្លេកៗ។ របាំព្រះរាជទ្រព្យ របាំក្បាច់បុរាណខ្មែរ ជាប្រភេទរបាំ ដែលនាដករ ប្រើចលនាកាយវិការក្បាច់ និងមនោសញ្ចោតនា យ៉ាងប៉ិនប្រសប់ទៅតាមការវិវត្តនៃសាច់រឿង ដែលរៀបរាប់បញ្ជាក់ដោយទំនុកច្រៀងនៃក្រុមចម្រៀងជាពួក នឹងត្រូវបានប្រគំដោយវង់ភ្លេងពិណពាទ្យ ដែលមានតួនាទីប្រគំជូនរបាំនេះផងដែរ។  




ដូច្នេះក្នុងនាមយើងជាកូនខ្មែរសូមចូលរួម ក្នុងការថេរក្សា និងការពារ នូវមរតកវប្បធម៌ដ៏បវរយើង ទាំងអស់គ្នា តាមរយៈការចូលរួមគាំទ្រ  ផ្សព្វផ្សាយនិងការហ្វឹកហាត់បន្ត៕

អត្ថបទដោយ៖ សិកា

រូបភាព៖ Facebook Page ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

Comments