[ListLayout]
×

ពិធីប្រលែងកូនត្រីចំនួន១២,០០០ក្បាលក្នុងអាងស្ទាក់ទឹកនៅស្រុកដងទង់

ខេត្តកំពត៖ នៅព្រឹកថ្ងៃទី១៩ ខែវិឆ្ឆិកា​ ឆ្នាំ២០២១ នេះ លោក ស៊ីវ ផេង អភិបាលនៃគណ:អភិបាលស្រុក អមដំណើរដោយ លោក លោកស្រី អភិបាលរងស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក បានអញ្ជើញជាអធិបតី ក្នុងពិធីប្រលែងកូនត្រីចំនួន១២,០០០ក្បាល ចូលទៅក្នុងអាងស្ទាក់ទឹក








តាមបណ្តោយទំនប់ប៉ាក់ស្លាចំការចេក ស្ថិតនៅភូមិត្រពាំងច្រនៀង ឃុំស្រែជាខាងជើង និងភូមិអូរឫស្សី ឃុំស្រែជាខាងត្បូង ស្រុកដងទង់ខេត្តកំពតដោយក្នុងនោះមានចំនួនកូនត្រីចំនួន១២,០០០ក្បាល ដែលនេះជាអំណោយរបស់ក្រុមសប្បុរសជនក្រោមគំនិតផ្តួចផ្តើមរបស់លោក ហួន វ៉ា មន្ត្រីនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត។

អត្ថបទ និងរូបភាពដោយ៖ So Sokhom 

Comments