[ListLayout]
×

អាយ៉ៃឆ្លើយឆ្លងល្បងប្រាជ្ញាក៏មានក្នុងព្រឹត្តិការណ៍រាត្រីចងចាំ២០២១ ដែរ

ភ្នំពេញ៖ ក្រោមកិច្ចសហការរបស់ក្រុមការងារយុវជនវិស័យវប្បធម៌រួមជាមួយនិងសិល្បករ សិល្បការីនី ជាច្រើននាក់ បានខិតខំអស់ពីកម្លាំងកាយចិត្ត ប្រមូលផ្តុំនូវផ្ទាំងទស្សនីយភាពសិល្បៈចម្រុះ ក្នុងព្រឹត្តិការណ៍រាត្រីចងចាំ២០២១ ដើម្បីរួមចំណែកការពារ ថែរក្សានិងអភិវឌ្ឍវិស័យសិល្បៈអោយកាន់តែរីកចម្រើន។ 

ក្នុងឱកាសនោះផងដែរលោកដួង សុខគានិងអ្នកនាងខាត់ សុឃីម រួមទាំងតន្ត្រីករត្រកូលខាត់ បានលើកយកនូវទម្រង់អាយ៉ៃឆ្លើយឆ្លងមកជូនទស្សនិកជនទស្សនាកម្សាន្ត។ អាយ៉ៃឆ្លើយឆ្លងគឺជាទម្រង់សិល្ប:មួយប្រភេទ ដែលបង្ហាញពីទេពកោសល្យនៃអ្នកចម្រៀងយើង ដែលអាចច្រៀងឆ្លងឆ្លើយផ្លែផ្កាឌឺដងលេបខាយ ល្បងសំណួរចម្លើយដោយពឹងលើវោហារសាសព្ទ ការបុិនប្រសព្វនូវថ្វីមាត់របស់អ្នកចម្រៀងប្រុសស្រី ថែមទាំងផ្តល់អោយអ្នកស្តាប់និងអ្នកទស្សនា បានទទួលទាំងចំណេះដឹងតាមរយ:វង់ភ្លេងនិងចម្រៀងដ៏មានប្រជាប្រិយភាព។ 





ដើម្បីជ្រាបច្បាស់ពីចម្រៀងអាយ៉ៃឆ្លើយឆ្លងរបស់លោកដួង សុខគានិងអ្នកនាងខាត់ សុឃីម រួមទាំងតន្រ្តីករត្រកូលខាត់ ថាមានភាពទាក់ទាញនិងពីរោះរណ្តំយ៉ាងណានោះ..... សូមបងប្អូនទស្សនិជនរង់ចាំតាមដានទស្សនាក្នុងពេលឆាប់ៗនេះ ក្នុងព្រឹត្តិការណ៍រាត្រីចងចាំ២០២១៕

អត្ថបទ: កៅ សុគន្ធថាវរី

រូបភព៖ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យវប្បធម៌និងវិចិត្រសិល្ប:

Comments