[ListLayout]
×

លោក​នៅ ស៊ីនឿន​ បាន​បញ្ចប់ភាព​នៅលីវ​ហើយ

ក្រោយពីស្វែងយល់ ចិត្ត គ្នាលោកនៅស៊ីនឿន និង កូនក្រមុំ​​របស់លោក​ ​នៅស៊ីនឿន តារាចម្រៀងមុខស្រស់  សំឡេងពីរោះនិង កូនក្រមុំរូបស្អាត កញ្ញា សោម ដូមូនិច  ​​ចូលរោងជ័យបានទៅហើយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃ សិរីមង្គល ដែលប្រារពពិធីនៅ សណ្ធាគារ សូហ្វីតែលភ្នំពេញភូគីត្រា  ដែល ជាសណ្ឋាគឺលំដាប់ផ្កា៥  ដោយមានចាស់ទុំ និងញាតិមិត្ត ភ្ញៀវកិតិ្តយសជាច្រើនបានអញ្ជើញចូលរួម  

ក្នុងនោះយើងសង្កេតឃើញ មានថ្នាក់ដឹកនាំប្រទេស លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច  លោកជំទាវ ហ៊ុន ស៊ីណា  ក៏បានអញ្ជើញគណៈអធិបតិផងដែរ  








នៅក្នុងថ្ងៃពិសេសរបស់ខ្លួនលោកនៅ ស៊ីនឿន    បង្ហាញស្នាមញញឹម​​ បិតមាត់មិនជិតនោះ ទេ។  បង្ហើបពីប្រវត្តិស្នេហ៍លោកវិញលោកនៅ ស៊ីនឿន ជួបកូន ក្រមុំដំបូងនៅសហរដ្ឋអាមេរិច  ពេលដែលលោកទៅសម្ដែងនៅ​​ទីនោះ ត្បិតកូនក្រមុំ បានទៅទទួលក្នុងនាមជាសិល្បករខ្មែរ ទៅសម្ដែងសហរដ្ឋអាមេរិច   ព្រោះតែនិស្ស័យស្នេហ៍ ជួបភក្រ័ជំពាប់ស្នេហ៍ លោកចាប់ផ្ដើមមានចិត្តលើកូនក្រមុំលោក ហើយក៏សាងទំនាក់ទំនង រហូតឈានដល់ចូលរោងជ័យ




គួរបញ្ជាក់ថាកូន ក្រមុំលោក នៅស៊ីនៅគឺ ជាកូនខ្មែរដែលមានកំណើតនៅសហរដ្ឋអាមេរិច ប៉ុន្តែនាងមានចិត្តស្រលាញ់វប្បធម៌ខ្មែរយ៉ាងខ្លាំង និងរក្សាបាននូវចរិកកូនស្រីខ្មែរ ហើយក៏ព្រោះចំនុចទាំងអស់នេះហើយដែលធ្វើឲ្យលង់ស្រលាញ់នាង៕  

អត្ថបទ៖ សិកា

Comments