[ListLayout]
×

សាលាមធ្យមវិចិត្រសិល្បៈប្រកាសជ្រើសរើសសិស្សថ្មីចូលរៀនដោយឥតបង់ថ្លៃ

ភ្នំពេញ៖ សាលាមធ្យមវិចិត្រសិល្បៈបានចេញសេចក្ដីប្រកាសប្រឡងជ្រើសរើសសិស្សថ្មីក្នុងឆ្នាំសិក្សា២០២១-២០២២ ទដល់មហាជនដែលមានបំណងចង់ប្រឡងចូលរៀនជំនាញសិល្បៈ ដែលមានដូចជា៖ សាលាតូរ្យតន្ត្រី របាំ ល្ខោន សៀក និងសិល្បៈសូនរូប

ដោយឡែកលក្ខខណ្ឌនៃការជ្រើសរើសវិញគឺតម្រូវសិស្សដែលបានរៀនចប់ថ្នាក់ទី៣ ឬទី៤ នៅសាលាចំណេះទូទៅ អាចប្រឡងចូលរៀនឯកទេស៖ របាំបុរាណ ខោល សៀក ច្រៀងបុរាណ តន្ត្រីបុរាណ តន្ត្រីសម័យ និងព្យាពូ។


ចំពោះសិស្សដែលបានរៀនចប់ថ្នាក់ទី៥ ឬទី៦ នៅសាលាចំណោះទូទៅអាចប្រឡងចូលរៀនឯកទេស៖ របាំប្រពៃណី ល្ខោនយីគេ ល្ខោនបាសាក់ តន្ត្រីបុរាណ សែលឡូ កុងត្រឺបាស។

សិស្សដែលបានរៀនចប់ថ្នាក់ទី៧ នៅសាលាចំណោះទូទៅ អាចប្រឡងចូលរៀនឯកទេស៖ ចម្រៀងអាយ៉ៃ ច្រៀងជាពួក ចាបុីដងវែង ល្ខោននិយាយ សិល្បៈសូនរូប។





មួយវិញទៀតសាលាក៏បានពន្យាទទួលពាក្យរហូតដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ និងពន្យាពេលប្រឡងរហូតដល់ថ្ងៃទី១៧ ខែ ធ្នូ ឆ្នាំ២០២១។


អត្ថបទដោយ៖ អួង សំអាង

រូបភាព៖ សាលាមធ្យមវិចិត្រសិល្បៈ


Comments