[ListLayout]
×

លោក​ថមមី និង ភរិយាកំពុង​តែធ្វើកិច្ចការសង្គម​ដែល​គួរឲ្យសរសើរ

នៅព្រឹកថ្ងៃច័ន្ទដើមទ្រព្យ ទី ១៣ ខែធ្នូ ឆ្នាំ២០២១  លោកថមមី និង ភរិយា បាន ធ្វើកិច្ចការ សង្គមមួយ ដោយលោក ទៅស្រុកកំណើរខ្លួន នៅឃុំ សំពៅពូន ស្រុកោះធំខេត្ត កណ្ដាល និងបានផ្តល់ជំនួយថវិការសម្រាប់ កសាងនូវ ការលាបថ្នាំពណ៍ថ្មីនៃអាគារសិក្សានូវសាលាបឋមសិក្សាវត្តកោះទៀវ និងជាពិសេសបានផ្តល់ជាជំនួយថវិការកសាងអាគារសិក្សារ និងសាងសង់ផ្លូវបេតុទំហំ ១២ម៉ែត្រមួយខ្សែរយ៉ាងធំជូន វិទ្យាល័យហ៊ុនសែនសំពៅពូន (ដែលពីមុនជាអនុវិទ្យាល័យហ៊ុនសែនសំពៅពូន) សរុបទឹកប្រាក់រាប់ម៉ឺនដុល្លារ។  





ដោយលោកបានសរសេរបង្ហាញលើបណ្ដាញសង្គមថា«ខ្ញ៉ំបាទថមមីនិងភរិយា បានចុះទៅទស្សនៈកិច្ចនៅស្រុកកំណើតរបស់ខ្ញ៉ំស្ថិតនៅ (ឃ៉ំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល) បានជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងបានផ្តល់ជំនួយថវិការសម្រាប់ កសាងនូវ ការលាបថ្នាំពណ៍ថ្មីនៃអាគារសិក្សានូវ សាលាបឋមសិក្សាវត្តកោះទៀវ និងជាពិសេសបានផ្តល់ជាជំនួយថវិការកសាងអាគារសិក្សារនិង សាងសង់ផ្លូវបេតុទំហំ ១២ម៉ែត្រមួយខ្សែរយ៉ាងធំជូន វិទ្យាល័យហ៊ុនសែនសំពៅពូន (ដែលពីមុនជាអនុវិទ្យាល័យហ៊ុនសែនសំពៅពូន) សរុបទឹកប្រាក់រាប់ម៉ឺនដុល្លារ ទីនេះគឺជាសាលារៀនដែលខ្ញ៉ំធ្លាប់បានរៀនសូត្រក្រេបយកចំនេះដឹង កាលពីកុមារភាព កាលពីក្រលំបាកតស៊ូរៀនសូត្រ ធ្លាប់នៅវត្តជាមួយព្រះសង្ឃ កាលនោះសាលាខ្វះខាតណាស់មានត្រឹមអាគារសិក្សារឈើ ទឹកជន់លិច អាគារបាក់បែក និង ផ្លូវភក់ជ្រាំពិបាកណាស់ តែក្រោយមកក្រោមការដឹកនាំដោយឈ្លាសវៃរបស់សម្តេចពុក ប្រកដដោយសន្ថិភាព ទីនេះក៍ប្រែក្លាយជាសាលាស្រស់ស្អាត និង គួរអោយចង់សិក្សារ មានការអភិវឌ្ឍន៍ ចេះមកពីរៀន មានមកពីរក ) ( ផឹកទឹកនឹកដល់ប្រភព ជ្រកម្លប់នឹកដល់អ្នកដាំ ) ខ្ញ៉ំធ្លាប់បានសន្យានឹងខ្លួនឯងនៅពីក្មេងថា ថ្ងៃណាមួយពេលខ្ញ៉ំធំឡើងរៀនសូត្រចប់ មានជីវភាពធូធារខ្ញ៉ំនឹងជួយស្រុកកំណើតខ្ញ៉ំអោយមានការរីកចំរើនដូចគ្នា តាមលទ្ធភាពរបស់ខ្ញ៉ំ ឥឡូវខ្ញ៉ំចាប់ផ្តើមធ្វើវាហើយ 🙏🙏 សូមអរគុណសន្ថិភាព 🕊» 




គួរបញ្ជាក់ផងដែរថាគូរស្វាមីភរិយាមួយគូរនេះកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រកាន់តែពិសេសអ្នកទាំងពីកំពុងតែទទួលបានភាពជោគជ័យ ខ្លាំងផ្នែកសិល្បៈ ជំនួញ និងជីវិតគរួសារ 


អត្ថបទដោយ៖ សិកា

រូបភាព៖ Tommy Real

Comments