[ListLayout]
×

ពិព័រណ៍ "ភ្នំពេញ ទីក្រុងមានជីជាតិ" នឹងចាប់ផ្ដើមនៅថ្ងៃទី ២០ ខែមករា នេះហើយ

ភ្នំពេញ៖ នៅដើមឆ្នាំ២០២២នេះ វិទ្យាស្ថានបារាំងប្រចាំនៅកម្ពុជាបានរៀបចំព្រឹត្តិការណ៍វប្បធម៌របស់ខ្លួនក្រោមប្រធានបទ៖ "ភ្នំពេញ ទីក្រុងមានជីជាតិ" ដែលផ្ដោតសំខាន់អំពីស្ថាត្យកម្ម និងនិរន្តភាព។ ខ្លឹមសារសំខាន់មួយវិញទៀតនៃពិព័រណ៍នេះ គឺគិតគូរអំពីបញ្ហាបរិស្ថាន សេដ្ឋកិច្ច និងការផ្លាស់ប្តូរដែលកំពុងលុកលុយសង្គមនាពេលបច្ចុប្បន្ន ព្រមទាំងការពង្រីកទីក្រុងមួយដែលកំពុងតែផ្លាស់ប្ដូរ ថាតើធ្វើដូចម្ដេចដើម្បីអភិវឌ្ឍរាជធានីភ្នំពេញ? តើគួរថែរក្សាបេតិកភណ្ឌស្ថាបត្យកម្មរបស់ទីក្រុងភ្នំពេញទេ? 




គួរំលឹកផងដែរថាពិព័រណ៍ "ភ្នំពេញ ទីក្រុងមានជីជាតិ" នឹងបើកការតាំងពិព័រណ៍ចំនួន នៅថ្ងៃព្រហស្បតិ៍ ទី ២០ ខែមករា ឆ្នាំ ២០២២ នេះ

- នៅម៉ោង ១០ព្រីក នៅសាកលភូមិន្ទវិចិត្រ សិល្បៈ៖ "AJAP – កម្រងរូបថតនៃស្ថាបត្យករ និងទេសភាពករវ័យក្មេង ២០១៨"


- នៅម៉ោង ៤រសៀល នៅសារមន្ទីជាតិ៖ "ការប្រកួតប្រជែងស្ថាបត្យកម្ម៖ ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃច្រាំងទន្លេមេគង្គ"


- នៅម៉ោង ៦កន្លះល្ងាច នៅវិទ្យាស្ថានបារាំង៖ "បង្កើតមន្តស្នេហ៍ពិភពលោកជាថ្មី"





ដោយឡែកពិព័រណ៍នេះនឹងតាំងបង្ហាញជាសារធាណៈចាប់ពីថ្ងៃទី ២០ ខែមករា ដល់ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២២ លោកអ្នកអាចចូលទស្សនាដោយសេរីនិងមិនគិតថ្លៃ។

សម្រាប់ព័ត៌មានបន្ថែម៖https://institutfrancais-cambodge.com/#/

អត្ថបទដោយ៖ ដំណឹងកម្ពុជា

រូបភាពផ្ដល់ដោយ៖ វិទ្យាស្ថានបារាំង 

Comments