[ListLayout]
×

ធ្លាប់តែកាត់តរូបខ្លួនឯងជាមួយវណ្ណដា តែពេលនេះបានជួបវណ្ណដាផ្ទាល់ហើយ (មានវីដេអូ)

បើនិយាយពីបណ្ដាញសង្គមTik Tok ហាក់មានស្ទុះនៃការប្រើប្រាស់ច្រើន ដោយនៅលើបណ្ដាញសង្គមមួយនេះសំបូរបែបទៅដោយវីដេអូជាច្រើនប្រភេទ មិនថាវីដេអូបែបកំប្លែង ចម្រៀង អប់រំ និងវីដេអូច្រៀងរាំដែលជាការនិយមរបស់យុវ័យជាច្រើនផងដែរ។



យ៉ាងណាក្ដីថ្ងៃនេះដំណឹង សូមលើកយកConten Creator មួយរូបដែលតែងតែបង្កើតនូវចំណីចក្ខុអារម្មណ៍ធ្វើឲ្យបងប្អូនក៍ដូចយុវវ័យបានសើចសប្បាយជាមួយគាត់ តាមរយៈភាពបុិនប្រសព្វ ក្នុងការកាត់តវីដេអូបែបកំប្លែងៗ ខ្យូតៗ រវាងគាត់ជាមួយលោកវណ្ណដា ដែលជាតារាចម្រៀងដ៏ល្បីមួយរូបក្នុងព្រះរាជាណាចក្រកម្ពុជា  ព្រមទាំងវីដេអូបែបកំប្លែងៗជាច្រើនទៀតផងដែរ តាមរយៈគណនី Account TiK Tok ដែលមានឈ្មោះ ថា ឆា ឆា





យ៉ាងណាក្ដីថ្មីនេះៗស្រាប់តែលេចមុខវត្តមាន ឆា ឆា ចូលរួមក្នុងកម្មវិធី មួយរបស់លោកវណ្ណដា ដែលកម្មវិធីនោះរៀបចំធ្វើឡើងសម្រាប់ជួបជាមួយ ហ្វេនរបស់គាត់។ កម្មវិធី VD Meet Greet បានធ្វើឡើងកាលពីថ្ងៃ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នេះ នៅ Defy store




ចំពោះអារម្មណ៍របស់ឆាឆាពិតជារំភើបយ៉ាងខ្លាំងនូវពេលដែលមានឳកាសបានជួបដោយផ្ទាល់ជាមួយលោកវណ្ណដាបែបនេះ។ ខណៈដែលពេលកន្លងមកនេះឆាឆាបានត្រឹមតែធ្វើវីដេអូបែបកំប្លែងដោយកាត់តរូបឆាឆាជាមួយ និងវណ្ណដាតែប៉ុណ្ណោះ ។សូមបញ្ចាក់ ថា ឆា ឆា មិនត្រឹមតែជា Conten Creator ប៉ុណ្ណោះទេ ក៍ជា Dancer មួយរូបផងដែរ។



សូមទស្សនាវីដអូ៖ 


អត្ថបទដោយ៖ លោក សុខ គឹមសាន្ត
រូបភាពពីFacebook Page៖ Chacha-ឆាឆា





Comments