[ListLayout]
×

ភ្ញាក់ផ្អើល G-Davith ច្រៀងបទអាចារ្យធំ និងហៅអាចារ្យធំសុទ្ធតែបងធម៌ (មានវីដេអូ)

តារាចម្រៀងឯករាជ្យ Original Song ធ្លាប់កសាងឈ្មោះល្បីល្បាញតាមរយៈបទចម្រៀងជាច្រើនព្រមទាំងធ្លាប់កសាងឈ្មោះល្បីនៅផលិតកម្មយក្ស រស្មីហង្សមាស  លោក ងួន ចាន់ដេវីត ដែលគ្រប់គ្នាស្គាល់ថា G-Davith ថ្មីៗនេះទោះជាស្ងាប់ស្ងាត់ និងចេញបទចម្រៀងមួយៗមិនសូវច្រើនដូចកាលពីពេលមុនយ៉ាងណាក្ដី ក៏ប៉ុន្តែបើក្រឡេកមកមើលលើមុខជំនួញរបស់លោកវិញគឺជោគជ័យខ្លាំង មួយវិញទៀតរឿងដៃគូរជីវិតក៏មានពន្លឺស្រស់បំព្រងដែរ ដែលជាហេតុធ្វើឲ្យគាត់មិនសូវខ្វល់ខ្វាយចេញចម្រៀងដើម្បីទាក់ទាញចំណាប់អារម្មណ៍ហ្វេនដូចមុន  






ដោយឡែកដូចបងប្អូនធ្លាប់ដឹងឭរួចមកហើយបើក្រឡេទៅអតីតកាលបន្តិចកាលជំនាន់ប៉ះទង្គិចពាក្យសម្ដីគ្នារវាងអាចារ្យធំ និង ងួន ចាន់ដេវីដ ដែលឈានដល់ការឈ្លោះ ជេគ្នា ព្រមទាំង ហែកកេរ្តិ៍គ្នានៅតាមSocial Media ធ្វើឲ្យបាត់បង់សាមគ្គីគ្នារវាងសិល្បះខ្មែរ ។




ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលនោះ ថ្មីៗនេះស្រាប់តែលោក ងួន ចាន់ដេវីត បានយកបទចម្រៀងរបស់លោកអាចារ្យធំ មកច្រៀងលេងកម្សាន្តព្រមទាំងហៅថាបងធម៌ទៀតផង។


តើជាការពិតដែរឬទេដែលអាចារ្យធំ ក្លាយខ្លួនជាបងធម៌របស់ លោក ងួន ចាន់ដេវីត ដែលពីមុនធ្លាប់ជាសត្រូវជេម៉ែគ្នា យ៉ាងណាក្ដីរឿងនេះនូវតែជាចម្ងល់របស់មហាជន ចង់ដឹងថាពួកគេទាំងអាចបញ្ចប់ទំនាស់ការកុំគួនគ្នាឬយ៉ាងណាក្ដីរវាងអ្នកអ្នកថែរក្សាវប្បធម៌សិល្បះខ្មែរ និងម្នាក់ទៀតដែលត្រូវមហាជនមួយចំនួនច្រើនហៅថាតារាបែកស្លុយ តើអាចត្រូវគ្នាឬទេដូច្នេះមានតែរងចាំតាមដានទាំងអស់គ្នា។

ទស្សនាវីដេអូ៖ 


អត្ថបទ៖ លោក សុខ គឹមសាន្ត

Comments