[ListLayout]
×

តារាចម្រៀង ខេមរៈ សិរីមន្ត ពេលនេះទទួលបានងារជាឧកញ៉ាហើយ

ជាកំពូលតារាចម្រៀងប្រចាំផលិតកម្មហង្សមាស និងជាអ្នកជំនួញក្នុងវិស័យអចលនទ្រព្យ លោក ខេមរៈ សិរីមន្ត ពេលនេះបានទទួលគោរមងារជាឧកញ៉ាហើយ 


ដោយនៅថ្ងៃទី ១៧ ខែ កុម្ភៈ  ឆ្នាំ២០២២នេះ លោក ខេមរៈ សិរីមន្ត បានបង្ហាញនៅព្រះរាជក្រឹតមួយ នៅលើគណីហ្វេសប៊ុក របស់លោក ដែលមានឈ្មោះថា Khemarak Sereymun ក្នុងព្រះរាក្រឹតដែលបានចេញដោយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់ផ្ដល់គោរមងារ លោក ខែម ប៊ុនថៃ (ដែលគេស្គាល់ថាជាលោក ខេមរៈ សិរីមន្ត ) ជាឧកញ៉ា ។ 






បន្ថែមពីលើការបង្ហាញព្រះរាក្រឹតនោះ លោក ខេមរៈ សិរីមន្តក៏បានសរសេរសំណេរភ្ជាប់ និងព្រះរាជក្រឹតដែលលោក បានបង្ហាញនោះថា «ទូលព្រះបង្គំជាខ្ញុំ ខែម ប៊ុនថៃ (ហៅ ខេមរៈ សិរីមន្ត ) មានសេចក្ដីរំភើបឥតឧប្បមាដែលបានព្រះមហាក្សត្រជីវិតដម្កល់លើត្បូងទ្រង់សព្វព្រះរាជហរទ័យប្រោសព្រះរាជទានគោរមងារជា ឧកញ៉ា ដល់ទូលបង្គំ »  



យ៉ាងណាមិញយើងក៏ឃើញមានការអបអរសារទរចំពោះគារមងារថ្មីនេះពីសំណាក់អ្នកគាំទ្ររបស់លោក និងពីមិត្តរួមអាជីពរបស់លោកជាច្រើនផងដែរ៕


អត្ថបទដោយ៖ ដំណឹងកម្ពុជា

Comments