[ListLayout]
×

មកដឹងពីប្រវត្តិតស៊ូរបស់លោក ខេមរៈ សិរីមន្ត ទម្រាំបានងារជាឧកញ៉ា

កើតនៅថ្ងៃទី ខែ វិច្ឆិការ ឆ្នាំ១៩៨៥ ក្នុងគ្រួសារកសិករនៅខេត្តកំពង់ចាម មានឈ្មោះកំនើត ខែម ប៊ុនថៃ មានឪពុកឈ្មោះ ថា ស៊ីថុននិងម្តាយឈ្មោះ សំ រាប ​​​​​​​ មានបងប្អូន៦នាក់ ប្អូនស្រីពៅឈ្មោះ ខេមរៈ ស្រីពៅ ជាអ្នកចម្រៀង(ស្លាប់បងប្រុសឈ្មោះ ខេមរៈ ភារុណជាអ្នកនិពន្ធទំនប់ច្រៀង។ ប្រពន្ធឈ្មោះ គួយ ផល្លីជាម្ចាស់ផលិតផលទឹកអប់ Or Brand នាំចូលពីប្រទេសបារាំង។ មានកូន៣នាក់ប្រុសម្នាក់ស្រី២នាក់ កូនប្រុសបងឈ្មោះ ខេមរៈ មន្តស្នេហ៍ កើតក្នុងឆ្នាំ២០១៣ កូនស្រីទី១ឈ្មោះ ខេមរៈ ស្ត្រី កើតក្នុងឆ្នាំ២០១៦ កូនស្រីទី៣ឈ្មោះ ខេមរៈ មន្តរាជនី កើតក្នុងឆ្នាំ២០១៨។







ចំពោះការសិក្សាវិញ ប្រវត្តិពិតនៃជីវិតការសិក្សារបស់លោកមិនបានបញ្ចាប់ថ្នាក់ មធ្យមសិក្សាទុតិយភូមិទេ បានន័យថាលោកមិនបានប្រឡងបញ្ចប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិទេនាឆ្នាំ២០០៦។ដោយសារតែការចូលចិត្ត និងស្រលាញ់វិស័យសិល្បៈ នៅឆ្នាំ១៩៩៩ លោក ខេមរៈ សិរីមន្ត បានចូលរួមក្នុងការប្រកួតប្រឡងចម្រៀង ក្នុងស្រុកមួយដែលកាលនោះលោកបានឈ្នះពានរង្វាន់លេខ១ បន្ទាប់មកទៀត លោកខេមរៈ សិរីមន្តក៏បានសម្រេចចិត្តមកបន្តការប្រកួតប្រជែងនៅរាជធានីភ្នំពេញ។




ដោយសារតែការតស៊ូខិតខំប្រឹងប្រែង ព្រមទាំងមានទេពកាសល្យពីកំណើតផងនោះ លោកក៏បានទទួលរង្វាន់លេខ១ ក្នុងកម្មវិធីប្រកួតចម្រៀង Nestle របស់ស្ថានីយទូរទស្សន៌អប្សរា នៅក្នុងឆ្នាំ២០០៣ លោក ខេមរៈ សិរីមន្តក៏ត្រូវបានផលិតកម្ម U2 ជ្រើសរើសឲ្យច្រៀងនៅក្នុងផលិតកម្ម។ បទចម្រៀងជាច្រើនត្រូវបានទទួលការគាំទ្រ ជាពិសេសតាមរយៈបទ៖បេះដូងអ្នកប្រដាល់ និងបទ៖ អន្ទោងស្នេហ៍ ជាដើម

 ចាប់តាំងពីពេលនោះមកលោកខេមរៈសិរីមន្តក៏មានគេស្គាល់ច្រើន។



នៅឆ្នាំ២០០៧ លោកក៏បានចាកចេញពីផលិតកម្មU2 និងទៅចុះកិច្ចសន្យាកុងត្រាជាមួយផលិតកម្មសាន់ដេ នៅផលិតកម្មសាន់ដេ លោកបានសាងប្រជាប្រិយភាព និងមានបទចម្រៀងជាច្រើនដែលផ្ទុះការគាំទ្រដល់រូបលោក ក្នុងនោះមានដូចជាបទ៖ បងខុសហើយ បទ៖ទៅយកប្ដីបារាំង បទ៖ត្រឹមអ្នកកប្លែង និង បទ៖ព្រះវិហាសាក្សីស្នេហ៌ ជាដើម។



ក្រៅពីជោកជ័យជាបន្តបន្ទាប់  លោក ខេមរៈ សិរីមន្ត ក៏ទទួលបានពានរង្វាន់ពីអាណាចក្រដារាស្ដីពី«តារាសម្ដែងឆ្នើមប្រចាំឆ្នាំ ក្នុងឆ្នាំ២០១១ និង ២០១៣»។លុះមកដល់ឆ្នាំ២០១៧ លោកខេមរៈ សិរីមន្តក៏បានចាកចេញ ពីផលិតកម្មសាន់ដេ ហើយលោកបានចុះកុងត្រាជាមួយផលិតកម្មរស្មីហង្សមាសមកដល់សព្វថ្ងៃនេះ។




ដោយឡែកនៅថ្ងៃទី ១៧ ខែគុម្ភៈ ឆ្នាំ២០២២ នេះ មានការភាក់ផ្អើលជាខ្លាំងពីសំណាក់អ្នកគាំទ្រ ព្រមទាំងមិត្ររួមអាជីពផងដែរ ដោយលោក ខេមរៈ សិរីមន្ត ត្រូវបានត្រាស់បង្គាប់ផ្ដល់គោរមងារជាឧកញ៉ា ដែលព្រះរាជក្រឹត្យចេញដោយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី។



គួររំលឹកផងដែរថាសព្វថ្ងៃក្រៅពីអាជីពជាតារាចម្រៀងលោកខេមរៈសិរីមន្តក៏មានមុខជំនួញជាក្នុងដៃជាច្រើន ក្នុងនោះក៏មានវិស័យអចលនទ្រព្យផងដែរ។ 


ទស្សនាវីដេអូ៖ 


អត្ថបទដោយ៖ ដំណឹងកម្ពុជា





Comments