[ListLayout]
×

ដឹងការពិតពេលនេះម៉ែរួយបកស្រាយរឿងចោទប្រកាន់ថាប្រើកម្រាលជូតជើងរូបទង់ជាតិ(មានវីដេអូ)

ក្រោយមានការរិះគន់យ៉ាងច្រើនពីសំណាក់មហាជន រឿងផ្ទះម៉ែរួយប្រើសុទ្ធតែកម្រាលជូតជើងរូបទង់ជាតិនោះ  ពេលនេះម៉ែរួយបានចេញមុខមកបកស្រាយដោយលើកឡើងបែបនេះថា « វាជាការយល់ច្រឡំរបស់មហាជនទេ នៅផ្ទះនាងខ្ញុំមិនមានប្រើកម្រាលជូតជើងរូបទង់ជាតិទេ ដំណើររឿងគឺកូនប្រុសរបស់ប្អូនស្រីនាងខ្ញុំគាត់ស្រលាញ់រូបទង់ជាតិ គាត់ធ្លាប់កាន់ម្ដងដែរតែយូហើយ នាងខ្ញុំបានហាមដែរថាកុំអោយគាត់កាន់លេង 


ហើយក៏បាត់ទៅយូដែរហើយម្សិលមិញផ្ទះនាងខ្ញុំមានកម្មវិធី14កុម្ភះជួបជុំបងប្អូន ហើយម្នាក់ៗរវល់តែសប្បាយនឹងកម្មវិធីជូនកាដូរគ្នា អត់បានចាប់អារម្មណ៏មើលឃើញគាត់លេងទង់ជាតិទៀត នេះជាកំហុសដោយអចេតនា ព្រោះតែក្មេងគាត់ស្រលាញ់ទង់ជាតិ ហើយនាងខ្ញុំនឹងឪពុកម្ដាយគាត់នឹងមិនអោយក្មេងគាត់កាន់លេងលើកក្រោយទៀតទេ សូមបងប្អូនជនរួមជាតិមេត្តាយោគយល់អធ្យាស្រ័យផងចុះ »


ភ្ជាប់ជាមួយនិងសំណេរដូចដែលបានរៀបរាប់ខាងលើនេះ ព្រមទាំងវីដេអូឃ្លីបខ្លីមួយដែលមានរយៈពេល៤៣វិនាទី គឺបានបញ្ចាក់យ៉ាងច្បាស់ថាពិតក្មេងកាន់លេងពិតប្រាកដមែន

សូមទស្សនាវីដេអូ៖ 


អត្ថបទដោយ៖ ដំណឹងកម្ពុជា

Comments