[ListLayout]
×

ដារាស្រី៣ដួងដែលតែងតែជួយលើកស្ទួយសិល្បៈបែបបុរាណ

ស្របពេលដែលសិល្បៈសម័យកំពុងតែមានភាពល្បីយល្បាញទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិជននិងមានសិល្បៈករសិល្បៈការនីជាច្រើនកំពុងតែល្បីល្បាញនៅក្នុងវិស័យនេះផងដែរ បើក្រលេកមកមើលសិល្បៈបែបបុរាណវិញសន្ទុះនៃការគាំទ្រមានការថយចុះ និងបង្ហាញជាក្ដីព្រួយបារម្ភណ៌យ៉ាងខ្លាំង ក៏ព្រោះតែគ្មានទីផ្សារ ដោយឡែកយុវវ័យសម័យនេះមួយចំនួននិយមតែបទ បែបរ៉ូមែនទិច សម្ញែងខ្លួនសិចសុីដាក់ក្នុង Tik Tok ព្រមទាំងចូលចិត្តតែតាមដាមរឿងដែលមិនសូវគ្មានប្រយោជន៌នៅលើ  បណ្ដាញសង្គមតែប៉ុណ្ណោះ។




យ៉ាងណាក្ដីបើក្រលេកមើលនៅតាមស្ថានីយ៍ទូរទ្សន៍កម្មវិធីជាច្រើនដែលទាក់ទងនិងសិល្បៈបែបបុរាណដូចជា៖ សិល្បៈល្ខោន យីគេ អាយ៉ៃ ចាប៉ីដងវែង  គឺមានតិចតួចណាស់ ដែលជាហេតុធ្វើឲ្យមានការព្រួយបារម្ភណ៍យ៉ាងខ្លាំង ពីការបាត់បង់សិល្បៈមួយនេះ ទទឹងនិងការព្រួយបារម្មណ៍នេះ គេសង្កេតឃើញមានតារាមួយចំនួនតូចដែលតែងតែជួយលើស្ទួយផ្សព្វផ្សាយពីសិល្បៈបុរាណក្នុងកម្មវិធីធំៗដែលពួកគាត់តែងតែលើមកបង្ហាញ

ទី០១ តារាជើងចាស់សម្ដែងបានជាច្រើនទម្រង់មិនថាសិល្បៈចម្រៀង យីគេ អាយៃ កំប្លែង អ្នកនាង ខាត់ សុឃឹម តែងតែបង្ហាញពីសិល្បៈបុរាណតាមកម្មវិធីប្រគុំតន្ត្រីតូចធំ អ្នកនាងមិនដែលរំលងពីសិល្បៈបុរាណទេ ព្រមទាំងជួយជាចក្ខុអារម្មណ៍សំរាប់ហ្វេនៗដែលគាំទ្រសិល្បៈបុរាណផងដែរ


ទី០២ កំពូលតារាចម្រៀងជើងចាស់ប្រចាំផលិតកម្មរស្មីហង្សមាស គឺអ្នកនាងពេជ្រ សោភា ដែលគ្រប់គ្នាល្បីថាជារាជនីរ៉េប ឬក៍ជារាជនីនៃបទញាក់កន្រ្ទាក់អារម្មណ៍ ទោះជាអ្នកនាងជាអ្នកសិល្បៈចម្រៀងបែបសម័យក៏ប៉ុន្តែមិនអ្នកនាងមិនដែលរំលងឡើយនូវការជួយផ្សព្វផ្សាយវប្បធម៍ខ្មែរដែលកន្លងមកនេះអ្នកបានជួយលើកស្ទួយនូវសិល្បៈល្ខោនខោលបានឡើងក្នុងកម្មវិធីធំៗ ហើយអ្នកមិនដែលភ្លេចឡើយពីការផ្សព្វផ្សាយវប្បធម៌មួយនេះ។

ទី០៣ . កំពូលតារាចម្រៀងកូនកាត់អាចច្រៀងបានច្រើនភាសានិងជាតារាប្រចាំផលិតកម្មបារមី គឺកញ្ញា ឡូ រ៉ាម៉ម ថ្វីត្បិតតែមួយរយៈនេះមិនសូវឃើញវត្តមានរបស់កញ្ញានៅឡើងឆាកតន្ត្រីក្ដី តែបើនិយាយពីការផលិតបទចម្រៀងរបស់កញ្ញាវិញ កញ្ញា ឡូ រ៉ាម៉ម គឺមិនសូវរំលេងពីការដាក់បញ្ចូលសិល្បៈបុរាណខ្មែរទៅក្នុងវីដេអូចម្រៀងរបស់កញ្ញាឡើយ



អត្ថបទដោយ៖ លោក សុខ គឹមសាន្ត

Comments