[ListLayout]
×

បទ៖ស្រារាំរបស់កញ្ញា រ៉ាបី ផ្ទុះការតវ៉ារឿងយកបទចិញ្ចៀនត្បូងប្រាំ ជាបទមរតកដើមមកកាឡៃ

ថ្មីៗនេះមានការជជែកគ្នាជាច្រើននៅលើបណ្ដាញសង្គមFacebook ទាក់ទងជាមួយនិងបទចម្រៀងថ្មីរបស់រ៉ាបី ដែលមានចំណងជើងថាស្រារាំ  បទនេះដែរបានបង្ហោះនៅលើគណីយFacebook Page របស់កញ្ញា រ៉ាបី កាលពីថ្ងៃទី ២៧ ខែគុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ ដែលនិពន្ធបទភ្លេងដោយ : MR. THEARA ft. VICHET FC និងនិពន្ធទំនុកច្រៀងដោយ  រ័ត្ន តាម៉ូ (ROTH TAMO)





ស្របពេលជាមួយគ្នានេះដែរ មានគណីយFacebook Page មួយដែលមានឈ្មោះថា Amazing Cambodia ដែលគេស្គាល់ថាជាFacebook Page មួយដែលតែងតែចែករំលែក និងប្រមូលផ្គុំនៅឯកសារចាស់ៗពីជំនាន់មុន ជាពិសេស ទាក់ទងជាមួយបទចម្រៀង  រូបថត ភាពយន្ត និងវីដេអូឯកសារជាដើម។ 

ដោយនៅថ្ងៃទី ២៧ ខែគុម្ភៈ ឆ្នាំ ២០២២ ដដែលនោះ បានបង្ហោះនៅរូបភាពបទចម្រៀងមរតដើម បទ ចិញ្ចៀនត្បូងប្រាំ ដែលច្រៀងដោយ លោក សុីន សុីសាមុត និង អ្នកស្រី ប៉ែន រ៉ន ដែលភ្ចាប់ដោយសំណេរបែបនេះថា« តើបទចេញថ្មីខាងក្រោមនេះយកមេឡូឌីលំនាំបទ ចិញ្ចៀនត្បូងប្រាំ ច្រៀងដោយ ស៊ីន ស៊ីសាមុត + ប៉ែន រ៉ន (និពន្ធបទភ្លេង: ស៊ីន ស៊ីសាមុត) ? បើមែន បទនេះជាកម្មសិទ្ធិបញ្ញា (មត៌កសាសន៍) របស់ក្រុមគ្រួសារអធិរាជ ស៊ីន ស៊ីសាមុត បានចុះក្នុងបញ្ជីជាផ្លូវការក្នុងចំណោមចម្រៀង៧៣បទ ដែលត្រូវប្រគល់កម្មសិទ្ធិជូនក្រុមគ្រួសារលោកកាលពីឆ្នាំ២០១៤។ 

Link: https://fb.watch/brlvmEKJGA/

(បទថ្មី)

https://youtu.be/wTGCef9IkBg (បទចាស់)



ទន្ទឹមគ្នានេះដែរក៏មានមហាជនជាច្រើនចូលទៅបញ្ចេញមតិទាក់ទងនិងបទស្រារាំនេះ ដោយបានលើកឡើងថាជាបទយកដែលភ្លេងពីបទ ចិញ្ចៀនត្បូងប្រាំ មកកាឡៃកែច្នៃឲ្យត្រូវតាមចំណូលចិត្តមនុស្សសម័យឥឡូវ។


ទាក់ទបងនិងបញ្ហានេះដែរកញ្ញារ៉ាបីដែលជាអ្នច្រៀងបទនេះបានចូលទៅតបខំមិនវិញថា «ចាខ្ញុំអត់ដឹងផង ហើយអត់ស្គាល់ទើបតែបងប្រាប់មិញ»

ដោយឡែកលោក រ័ត្ន តាម៉ូ ដែលជាអ្នកនិពន្ធទំនុកច្រៀងបទនេះបានបញ្ចេញមតិថា« និពន្ធតែទំនុកច្រៀងទេបងប្អូន ដោយ រ័ត្ន តាម៉ូ តែក្រុមការងារគាត់ច្រឡំដោយដាក់ថាទាំង Melody សុំទោសផងបងប្អូន»



យ៉ាងណានៅមិនទាន់មានការបកស្រាយឲ្យបានច្បាស់នៅឡើយទេថា បទស្រារាំ ពិតជាបានយកភ្លេងពីបទមរតដើម មកកាឡៃពិតប្រាកដឬយ៉ាងណានោះ

សូមទស្សនាវីដេអូ 




Comments