[ListLayout]
×

បទ៖ Hot Boy របស់វណ្ណដា Version អកកាដង់ផ្ទុះការចាប់អារម្មណ៌ខ្លាំង

បើនិយាយពីតន្ត្រីវិញគឺមានច្រើនទម្រង់ ច្រើនចង្វាក់ ទៅតាមប្រភេទនៃតន្ត្រីនីមួយៗ យ៉ាងណាមិញនាពេលបច្ចុប្បន្ននេះ សិល្បៈតន្ត្រីសម័យ អកេះ អកកាដង់ គឺមានការពេញនិយមណាស់ ជាពិសេសក្នុងកម្មវិធីមង្គលការ បុណ្យទាន និងកម្មវិធីកម្សាន្តសប្បាយផ្សេងៗជាច្រើនទៀត។


ដោយឡែកប៉ុន្មានថ្ងៃនេះផ្ទុះការចាប់ងារម្មណ៌ជាខ្លាំងនៅលើបណ្ដាញសង្គម​Facebook ដោយមានការសែរចែករំលែកជាច្រើនៅបទចម្រៀងរបស់លោកវណ្ណដា ដែលត្រូវបានក្រុមអ្នកចម្រៀងអកកាដង់មួយក្រុមដែលមានឈ្មោះថា តន្ត្រី ពេជ្រ រតនៈ ស្រុកឈូក ខេត្តកំពត បានយកបទចម្រៀងបទHot Boy របស់លោកវណ្ណដា មកច្រៀងជា​Version  អកកាដង់ ដែលច្រៀងឡើងវិញដោយ ណារ៉ាក់



 ជាមួយនិងការចែករំលែកដោយមានទាំងការសរសើរ និងការសើចចំអកផងដែរនោះ  ក៏ឃើញមានវត្តមានរបស់លោកវណ្ណដាចូលមកសែរចែករំលែកផងដែរ


គួរបញ្ចាក់ផងដែរថាបទ Hot Boy Verstion អកកាដង់នេះដែរត្រូវបានបង្ហោះកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ដោយគណីយ​Facebook ​​Page 

មួយដែលមានឈ្មោះថាសិរីសុខុម ថតរូប ថតវីដេអូ  ដែលគេស្គាល់ថាជាអ្នកថតរូប និងថតវីដេអូ តាមកម្មវិធីផ្សេងៗ ហើយគណីយFacebook Page នេះ កន្លងមកតែងតែចែករំលែកនៅវីដេអូតន្ត្រីជាច្រើនផងដែរ។


សូមទស្សនាវីដេអូ៖ 




Comments