[ListLayout]
×

រឿងស្នេហ៌គឺជាចម្លើយទទួលបានការកោតសរសើរជាច្រើនពីសំណាក់អ្នកគាំទ្រ (មានវីដេអូ)

ស្នេហ៌គឺជាចម្លើយជាខ្សែភាពយន្តថ្មីមួយបែបស្នេហាទើបតែបានសម្ពាធជាផ្លូវការ និងចាក់បញ្ចាំងកាលពីថ្ងៃទី២៥ ខែមីនាឆ្នាំ២០២២នេះ ក្រោមវត្តមានភ្លៀវកិត្តិយស និងតារាល្បីៗជាច្រើនរូប ខ្សែភាពយន្តនេះផងដែរចូលរួមសម្ដែងដោយតារាល្បីជាច្រើនរូបមានដូចជា លោក នីកូ អ្នកនាងសូលីកា កញ្ញាមីណា លោកយារ៉ូ កញ្ញា ប៊ីម៉ូ និងតារាសម្ដែងផ្សេងៗជាច្រើនរូបទៀត។













បើតាមវីដេអូឃ្លីបដែលបានបង្ហោះនៅក្នុងហ្វេសប៊ុកផេក Love is the answer ស្នេហ៌គឺជាចម្លើយ បានបង្ហាញពីចំណាប់អារម្មណ៌របស់អ្នកចូលរួមជាច្រើន បានកោតសរសើរ អំពីរឿងនេះ ទាំងសាច់រឿង តួសម្ដែងនីមួយៗ បច្ចេកទេសថត ពណ៌ ព្រមទាំងការកាត់តផងដែរ ដែលធ្វើឲ្យរឿងនេះអាចទាញយកចិត្តអ្នកទស្សនាមិនឲ្យខកបំណងឡើយ។


ទស្សនាវីដេអូចំណាប់អារម្មណ៌របស់អ្នកទស្សនា៖ https://www.facebook.com/loveistheanswerkh/videos/656231835655157



សូមបញ្ចាក់ផងដែរថារឿងស្នេហ៌គឺជាចម្លើយកំពុងតែចាក់បញ្ចាំងគ្រប់រោងភាពយន្តទាំងអស់ក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តផងដែរ។

អត្ថបទដោយ៖ ប្រាប់ដំណឹង - Brab Damneong 

Comments