[ListLayout]
×

Pey Pey Dy និង សយ សេងហួរ ធ្លាប់ជួបរឿងព្រឺព្រួចមិននឹកស្មានដល់

តើបងប្អូនជឿទេទាក់ទងនឹងអបិយជំនឿរ អមនុស្ស ខ្មោច ព្រាយបិសាច ថាតើមានពិតឬទេ ?​ បើសិនមិនមានមែនហេតុអ្វីក៍រឿងព្រេងបុរាណខ្មែរភាគច្រើនតែងលើកនិពន្ធនិយាយអំពីជំនឿព្រមទាំងចាស់ៗតែងតែរំលឹកពីបញ្ហាទាំងអស់នេះ។    យ៉ាងណាមិញតារាហ្វេសប៊ុកចំនួន២រូបក៏ធ្លាប់បានជួបប្រទះហេតុការណ៍រនេះ និងយកមកបង្ហាញក្នុងកម្មវិធី តុភ្លឺ Background ងងឹត របស់ Smart  ផងដែរ ពួកគាត់ទាំង២រូបនេះសុទ្ធតែធ្លាប់ជួបប្រទះសកម្មភាពជាក់ស្ដែងពិតៗស្របពេលពួកគាត់ចេញទៅថតភាពយន្តនៅតាមខេត្តម្ដងៗ។ 



តើពួកគាត់បានជួបប្រទះអ្វីខ្លះ បានជាទឹកមុខនៅមានភាពភ័យខ្លាចជាប់ខ្លួនបែបនេះ ស្របពេលរំលឹកដល់រឿងនោះ  ដូច្នេះប្រាប់ដំណឹងសូមបង្ហាញតារាហ្វេសប៊ុកទាំង២ដួងដែលធ្លាប់ជួបនៅរឿងរ៉ាវទាំងនេះ គឺ  លោក Pey Pey Dy ព្រមទាំង លោក សយ សេងហួរ  



បើយោងទៅតាមការសម្ភាសន៍ក្នុងកម្មវិធីតុភ្លឺ  Background ងងឹត របស់ Smart  លោក Pey Pey Dy បានបញ្ចេញអារម្មណ៍លើកឡើយថា «មានថ្ងៃមួយនោះលោកបានចេញទៅសម្ដែងឲ្យផលិតកម្មអិលឌី នៅកំពង់ស្ពឺ  គឹរឿងត្រកូលអ្នកប្រដាល់ ស្របពលដែលចេញពីថតក្នុងព្រៃវិញ ឡើងដល់ថ្នល់ជាតិ ស្រាប់តែ Pey Pey Dy បានចាក់សម្លេងខ្មោច លក្ខណៈបែបលេងសើច សប្បាយជាមួយសាឡាត់ ស្រីឡាងនិងមិត្តភក្តិជាច្រើនអ្នកទៀត ប៉ុន្តែអ្វីដែលចម្លែកក្រោយពេលសប្បាយមិនបានប៉ុន្មានផងក៍ជួបប្រទះឃើញខ្មោចកំបុលក្បាលពាក់អាវពណ៍ក្រហមឈរនៅលើថ្នល់ជាប់ឡាន»   




ដោយឡែកលោក សយ សេង ហួរ វិញក៍ជួបរឿងស្រដៀងគ្នាជាមួយលោកPey Pey Dy ដែរ លោក សយ សេង ហួរ បានជួបហេតុការណ៍ដ៍ភ្ញាក់ផ្អើលព្រឺព្រួត ដែលដិតដាមក្នុងអារម្មណ៍មួយមិនអាចបំភ្លេចបាន ស្របពេលដែលរូបលោកនិងក្រុមការងារបានទៅបោះតង់លំហែកាយនៅឯភ្នំខ្នងព្រះនៅខេត្តពោធិសាត់ ហើយវាក៍ជារឿងចៃដន្យស្របពេលដែលរូបលោកកំពុងសម្រាក់លង់លក់ ពេលនោះស្រាប់ឭសូសំឡេងសម្រិបជើងមនុស្សដើរជុំវិញតង់ តើកណ្ដាលរាត្រីទៅហើយមានមនុស្សមកពីណាដើរទៀត? តើវាជាអមនុស្សឬយ៉ាងណា ទាំងអស់នេះនៅតែជាចម្ងល់សំរាប់លោក សយ សេង ហួរ...






សូមបញ្ចាក់ថាសម្រាប់ជំនឿអរូបិយប្រសិនបើយើងមិនជឿសូមកុំប្រមាទឲ្យសោះព្រោះអាចនាំផលវិបាកសម្រាប់ខ្លួនឯង ព្រោះជំនឿមួយនេះគឺជាផ្លូវងងឹកហើយក៍មានអ្នកធ្លាប់ជួបច្រើនហើយដែរ ប៉ុន្តែសូមជឿដោយការពិចារណា  

សូមទស្សនាវីដេអូ៖ 


អត្ថបទដោយ៖ លោក សុខ គឹមសាន្ត

Comments