[ListLayout]
×

តារាសម្ដែងស្រីស្អាត ទឹម រដ្ឋា ចូលរោងការហើយជាមួយគូរស្នេហ៌ដែលជាជនជាតិបរទេស (មានវីដេអូ)

ភ្នំពេញ៖ តារាសម្ដែងស្រីដែលមានឈ្មោះល្បីក្នុងពិភពសិល្បៈ កញ្ញា ទឹម រដ្ឋា បានចូលរោងជ័យហើយដោយនៅថ្ងៃទី២៥ ខែមីនាឆ្នាំ២០២២នេះ ជាមួយគូរស្នេហ៌របស់កញ្ញាដែលជាជនជាតិបរទេស។ បើយោងទៅតាមការបង្ហោះនៅលើគណីហ្វេប៊ុកផេករបស់សិល្បៈករ ឯម រៀម  បានបង្ហោះវីដេអូភ្ជាប់ជាមូួយនិងសំណេរថា «រីករាយថ្ងៃទី១នៃ ថ្ងៃមង្គល Tim Rotha និង Jovany »






ក្រៅពីនោះក៏ឃើញមានវត្តមានរបស់លោក Alex Chandra  អ្នកនាង សារាយ សក្ខណា អ្នកនាងខាត់ សុឃីម អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី  ព្រមទាំងមិត្តភ័ក្ករួមអាជីពសិល្បៈជាច្រើនរូបផងដែរ










គួររំលឹកផងដែរថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ កញ្ញា ទឹម រដ្ឋាបានបង្ហើបពីរឿងដែលកញ្ញារៀបអាពាហ៍ពិពាហ៍នេះម្ដងរួចមកហើយដោយកញ្ញាបានបង្ហោះជាសាធារណៈនៅលើគណីហ្វេសប៊ុករបស់កញ្ញាថា«My គូរជិវិត Jovany.  COVID 19 នេះអត់ព្រមឈប់សោះ អត់ដឹងថា ទឹម រដ្ធា ចាំចូលរោងការទេអីគ្នាមិនងាយបានការទេណា ទៅវិញឲលឿនៗទៅ ទាន់ខ្ញុំកំពុងតែចង់ការ  »

សូមទស្សនាវីដេអូ៖


អត្ថបទដោយ៖ ប្រាប់ដំណឹង - Brab Damneong 

Comments