[ListLayout]
×

អាផ្ញាធរជាតិអប្សរាបង្ហាញការមិនគាំទ្ររឿងយករូបទង់ជាតិខ្មែរទៅច្នៃជាម៉ូដសម្លៀកបំពាក់

បន្ទាប់ពីមានការមិនគាំទ្រជាច្រើននៅលើបណ្ដាញសង្គមជុំវិញបញ្ហាដែលការយករូបទង់ជាតិខ្មែរទៅច្នៃជាម៉ូដសម្លៀកបំពាក់ដើម្បីបង្ហាញកាពីស្រលាញ់ជាតិ ស្រលាញ់វប្បធម៌នោះ ថ្មីៗនេះអាផ្ញាធរជាតិអប្សរា បានបង្ហាញពីការយស់ឃើញរបស់ខ្លួនដោយលើកឡើងបែបនេះនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់ខ្លួនកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ បែបនេះថា « ការយកទង់ជាតិខ្មែរ ដែលជានិមិត្តរូបរបស់ជាតិខ្មែរមកច្នៃជាម៉ូដសំលៀកបំពាក់ គឺជាការមិនសមរម្យ ព្រោះគេតែងតែផ្តល់តម្លៃដល់ទង់ជាតិ គឺទង់ជាតិតែងតែត្រូវបានបង្ហូឡើងលើដោយអមជាមួយនូវការច្រៀង និងភ្លេងជាតិ​ ​ទង់ជាតិគឺជានិមិត្តរូបជាតិ​​ 



ទង់ជាតិ​​ត្រូវបានគោរព ដោយស្មារតីស្នេហាជាតិ ស្រលាញ់ទឹកដី ជាតិមាតុភូមិ​​ ម្យ៉ាងទៀត ទង់ជាតិក៏ត្រូវបានផ្ដល់ជាមហាកិត្តិយសសម្រាប់វីរជន យុទ្ធជន យុទ្ធនារីដែលបានពលីជីវិតនៅពេលបានចេញច្បាំងការពារជាតិ ទឹកដី ឬទៅបំពេញបេសសកម្មមនុស្សធម៌នៅក្រៅ គឺជាតិតែងដឹងគុណ និងយកទង់ជាតិទៅគ្រងពីលើដើម្បីសម្តែងការគោរពនិងដឹងគុណ។ ​​​​​ដូច្នេះ ការយករូបភាពទង់ជាតិមកធ្វើជាសំលៀកបំពាក់គឺមិនសមរម្យទេ ព្រោះការយកទង់ជាតិខ្មែរទៅច្នៃធ្វើជាម៉ូដសម្លៀកបំពាក់អាចជាការប្រមាថ ដូចជានៅពេលដែលគេស្លៀពាក់ គឺគេហាក់បីដូចជាបានអង្គុយលើទង់តំណាងឱ្យជាតិទាំងមូល ឬក៏នៅពេលដែលសម្លៀកបំពាក់នោះប្រឡាក់ អ្នកខ្លះ មិនបានយកទៅបោកសម្អាតទេ បែរជាយកទៅទុកចោលជាដើម 




ឯកឧត្តមឡុង កុសល មានប្រសាសន៍បន្តថាប្រសិនបើចង់បង្ហាញឱ្យឃើញពីទឹកចិត្តស្រឡាញ់ជាតិពិតមែននោះ គឺនៅពេល​​មកទស្សនាតំបន់អង្គរ ដែលជាសម្បត្តិវប្បធម៌ និងបេតិភណ្ឌរបស់មនុស្សជាតិសូមជួយចូលរួមការពារបរិស្ថាន កុំបោសសំរាមចោលនៅក្នុងរមណីយដ្ឋានអង្គរ  ត្រូវធ្វើដំណើរថ្មើជើងចូលតំបន់អង្គរ ទៅតាមផ្លូវដែលបានរៀបចំជូន កុំដើរជាន់ស្មៅ ដែលនាំឱ្យខូចសោភ័ណភាព កុំយកអាហារទៅទទួលទាននៅទីតាំងហាមឃាត់ក្នុងតំបន់បេតិកភណ្ឌ កុំទិញលក់ដី និងសង់សំណង់ខុសច្បាប់នៅក្នុងតំបន់ការពារនិងគួរចតយានជំនិះនៅកន្លែងចំណ ដើម្បីកុំឱ្យខូចខាតសណ្ដាប់ធ្នាប់សាធារណៈនិងស្ទះផ្លូវជាដើម។ ទាំងនេះនឹងនាំមកនូវមោទកភាពដល់ជាតិខ្មែរដែរ


សូមទស្សនាវីដេអូ 




Comments